កិច្ចព្រម​ព្រៀង​ស្តីពី​ធ្វើ​ឲ្យ​មាន​​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​មាន​សុពលភាព​ជា​ផ្លូវ​ការ​
2017-02-23 15:12:08  cri  Web Editor:Zhai Qianqian

     ​​  ថ្ងៃទី ២២ ខែ​កុម្ភៈ ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​នៅ​ទីចាត់​ការ​ទូទៅ​​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ក្រុង​ហ្សឺណែវ លោក​Roberto Azevedo អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រកាស​ថា ពិធី​សារស្តីពី​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ធ្វើ​ឲ្យ​​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទទួលបាន​​ការ​ពិនិត្យផ្ទៀង​ផ្ទាត់​និង​ការ​ឲ្យ​សច្ចាប័ន​ពី​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​មួយ​នេះ​​លើស​ពី​​ ២ភាគ​៣ ហើយ​ ហេតុ​ដូច្នេះ​នឹង​ចាប់​​មាន​សុពលភាព​ជា​ផ្លូវការ​ ។

      លោក​Azevedo បាន​ថ្លែង​ថា ឆ្លង​តាម​រយៈការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​លើ​​​កិច្ចព្រម​ព្រៀង​នេះ​ប្រទេស​ជា​សមាជិក​​នៃ​អង្គការ​ពាណិជ្ជកម្ម​បាន​អនុវត្ត​​តាម​ពាក្យ​សន្យា​អំពីប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ។ តាម​ទិន្នន័យ​បាន​បង្ហាញ​ថា ការ​អនុវត្ត​ដោយ​ពេញ​លេញ​នូវ​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ធ្វើ​ឲ្យ​​មាន​ភាព​ងាយ​ស្រួលដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នឹង​កាត់​បន្ថយ​ដើម​ទុន​ពាណិជ្ជកម្ម​លើ​ទូទាំង​ពិភពលោក​ប្រមាណ ១៤.៣% ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ