ក្រសួង​ការ​បរទេស​ចិន​អះអាង​ថា​សន្និសីទ​លើក​ទី​១៩​នៃ​ក្រុម​ការ​ងារ​​អនុវត្ត​សេចក្តី​ប្រកាស​ប្រតិបត្តិ​នៃ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​បើក​ធ្វើ​នៅ​កោះ​បាលី
2017-02-23 11:12:33  cri  Web Editor:Zheng Lei

     ថ្ងៃទី​២២​ខែ​កុម្ភៈ លោក​GengShuangអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ឲ្យ​ដឹង​​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា សន្និសីទ​លើក​ទី​១៩​នៃ​ក្រុម​ការ​ងារ​​អនុវត្ត​សេចក្តី​ប្រកាស​ប្រតិបត្តិ​នៃ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​បើក​ធ្វើ​នៅ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈខាង​មុខ​នេះ ដល់​ពេល​នោះ បណ្តា​ភាគី​នឹង​ផ្លាស់​ប្តូរ​មតិ​គ្នា​អំពី​ការ​អនុវត្ត​សេចក្តី​ប្រកាស ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​លើ​សមុទ្រ​និង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ស្តីពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង។

     លោក​GengShuangបាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ នៅ​ក្រោម​ការ​ខិត​ខំប្រឹង​ប្រែង​រួម​របស់​ប្រទេស​ចិន​និង​អាស៊ាន ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ភាព​នឹង​នរ​ជា​បណ្តើរៗ​ហើយ។ភាគី​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​អាស៊ាន ខ្នះ​ខ្នែង​ជំរុញ​ដំណើរ​វិវឌ្ឍន៍​នៃ​ការ​​ពិគ្រោះ​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង លើ​មូលដ្ឋាន​អនុវត្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សេចក្តី​ប្រកាស​ប្រតិបត្តិ​នៃ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង ព្រម​ទាំង​សម្រេច​នូវ​សេចក្តី​ព្រាង​​នៃ​ក្រប​ខ័ណ្ឌក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​មុន​ពាក់​កណ្តាល​ឆ្នាំ​នេះ ដើម្បី​ខិត​ខំ​សម្រេច​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​លើ​មូលដ្ឋាន​នៃ​មតិ​​ឯកភាព​រួម។

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ