លោកXieXiaoyanបេសកជនពិសេសរបស់រដ្ឋាភិបាលប្រទេសចិនទទួលបន្ទុកបញ្ហាស៊ីរីជួបពិភាក្សាការងារជាមួយលោកMistura

2017-02-23 14:40:34  cri  Web Editor:Liu Yan

ថ្ងៃទី២២ ខែកុម្ភៈ ​លោក​XieXiaoyanបេសកជនពិសេស​របស់​រដ្ឋាភិបាល​ប្រទេស​ចិន​ទទួល​បន្ទុក​បញ្ហា​ស៊ីរី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​Mistura​បេសកជនពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ស៊ីរី​នៅ​ទីក្រុង​ហ្សឺណែវ​ ដើម្បី​ធ្វើ​ការ​​ផ្លាស់ប្តូរ​យោបល់​អំពី​ដំណើរវិវឌ្ឍន៍​នៃ​​នយោបាយ​បញ្ហាស៊ីរី​ព្រមទាំង​ការចរចា​សន្តិភាព​ហ្សឺណែវ​ដែល​នឹង​រៀបចំធ្វើ​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក​XieXiaoyan​បាន​អធិប្បាយ​គោលការណ៍​ពី​និង​គោល​ជំហរ​របស់​ប្រទេស​ចិន​លើ​បញ្ហា​ស៊ីរី ​ស្វាគមន៍​អង្គការសហប្រជាជាតិ​ចាប់ដំណើរការ​​ការចរចាសន្តិភាព​ក្រុងហ្សឺណែវ​របស់​បណ្តាភាគី​​នៅ​ស៊ីរី​តាម​ពេល​កំណត់។លោក​បាន​បញ្ជាក់ថា​ ​សហគមន៍​អន្តរជាតិ​ត្រូវ​បន្ត​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ដល់​ការ​ចរចាសន្តិភាព។​ភាគី​ចិន​រីករាយ​សហការ​រួមជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​នៃ​សហគមន៍​អន្តរជាតិ​រួមទាំង​អង្គការ​សហប្រជាជាតិ​ផង ដើម្ប​ធ្វើ​កិច្ចសម្របសម្រួល​គ្នា​យ៉ាង​ជិសដិត​និង​ដើម្បី​ជំរុញ​បញ្ហាស៊ីរី​ឲ្យ​ទតួល​បាន​ដំណោះ​ស្រាយ​តាម​វិធី​នយោបាយ​ក្នុង​ពេល​ឆាប់ៗ។

ជា​ការ​ឆ្លើយតប ​លោក​Mistura​បាន​ថ្លែងថា​ ​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​​បញ្ហា​ស៊ីរី​តាម​វិធី​នយោបាយ​ ​ប្រទេស​ចិន​បាន​ដើរតួនាទី​វិជ្ជមាន​និង​មាន​លក្ខណៈ​ស្ថាបនា។អង្គការសហប្រជាជាតិ​សូម​កោតសរសើរ​​ខ្ពស់​ចំណេះកិច្ច​ខិតខំប្រឹងប្រែង​របស់​ភាគី​ចិន​លើ​បញ្ហា​ស៊ីរី ​ហើយ​រីករាយ​បន្ត​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​និង​កិច្ចសម្របសម្រួល​យ៉ាង​ជិតដិត​ជាមួយ​ភាគី​ចិន​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ