លោក​ Wang​ yi ​រដ្ឋមន្ត្រី​ការបរទេសចិន​បាន​ថ្លែងថា ​ការដោះស្រាយ​ការសាកល្បង​ក្នុង​វិស័យ​អភិវឌ្ឍន៍​ មានតែ​បង្កើន​កិច្ចសហប្រតិបត្តិការ​
2017-02-17 15:05:41  cri  Web Editor:Sun Lingling

    កាលពី​ថ្ងៃទី១៦​ខែកុម្ភៈ​ ឆ្នាំ ២០១៧​តាម​ម៉ោង​តំបន់ ​លោក​ Wang​ yi ​រដ្ឋមន្ត្រី​ការបរទេសចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ដំណាក់កាល​ទីមួយ​នៃ​សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​​ក្រុមប្រទេស​G20​នៅ​ក្រុង ​Bonn​ ប្រទេស​អាល្លឺម៉ង់ ​ហើយ​ថ្លែងកថា​អំពី​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ជានិរន្តរភាព​ដល់​ឆ្នាំ២០៣០​ ដោយ​គូសបញ្ជាក់ថា ​ការដោះស្រាយ​ការសាកល្បង​ក្នុង​វិស័យ​អភិវឌ្ឍន៍​ មានតែ​បង្កើន​កិច្ចសហប្រតិបត្តិការ ។

    លោក ​Wang​ yi ​ថ្លែងថា ​យើង​ត្រូវតែ​ចាប់ដៃគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ ខិតខំ​ប្រឹងប្រែង​បង្កើត​បរិវេណ​អន្តរជាតិ​ដែល​មាន​សន្តិភាព​និង​ស្ថិរភាព ​បង្កើត​ទំនាក់ទំនង​អន្តរជាតិថ្មី​ដែល​ចាត់ទុក​ការផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​ជាស្នូល​ ដើម្បី​បង្កើត​បរិវេណ​ធំៗ​ដែល​កាន់តែ​អំណោយផល​ចំពោះ​ការអភិវឌ្ឍន៍​នៃ​ពិភពលោក​ ផ្តើមគំនិត​ញានទស្សនៈ​ដែល​រីកចម្រើន​ជាមួយគ្នា​ ខិតខំ​ប្រឹងប្រែង​បង្រួញ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រីក្រ​ ជំរុញ​ឲ្យ​សម្រេច​ការមាន​តុល្យភាព​ម្តងទៀត​ក្នុង​ដំណើរ​​ពិភពលោកភាវូបនីយកម្ម ​កសាង​ប្រព័ន្ធ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែលមាន​អង្គការសហប្រជាជាតិ​ណែនាំ​ជាសំខាន់ ​ចាត់ទុក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​រីកលូតលាស់​និង​ប្រទេស​កំពុង​រីកលូតលាស់​ជា​ផ្លូវសំខាន់​ហើយ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កំពុង​រីកលូតលាស់​ជា​ការប៉ះបូវ ​បង្កើត​ទំនាក់ទំនង​ដៃគូ​អភិវឌ្ឍន៍​ទូទាំង​ពិភពលោកថ្មី​ ដើម្បី​កកើត​ទៅជា​កម្លាំងរួម​នៃ​ការអភិវឌ្ឍន៍ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ