គម្រោង​ប្តឹង​ទម្លាក់​​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​កាត់​ក្តី​ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ខាង​មុខ
2017-02-17 15:57:30  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ ​ប្រធាន​ស្តីទី​នៃ​តុលាការ​រដ្ឋធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា​ ​គម្រោង​ប្តឹង​ទម្លាក់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​កាត់​ក្តី​ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ខាង​មុខ។

    ក្រៅ​ពី​នេះ​ ភាគី​លោក​ស្រី​ParkGeunhye​(ផាក់​គុន​ហេ​)ប្រធានាធិបតី​បាន​លើក​ឡើង​មតិ​ខុស​គ្នា​ចំពោះ​ការ​រៀប​ចំ​កម្មវិធី​​ថា​ ​ត្រូវ​តែ​ផ្តល់​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ពិនិត្យ​បញ្ជាក់​ភស្តុតាង​មុន​ធ្វើ​ការ​កាត់​ក្តី​ចុង​ក្រោយ​បំផុត។​នាយក​ចៅក្រម​នៃ​តុលាការ​រដ្ឋធម្មនុញ្ញ​ថ្លែង​ថា ​ភាគី​ទាំង​ពីរ​ដែល​ជា​ភាគី​ប្តឹង​និង​ភាគី​ដោះសា​អាច​សរសេរ​មតិ​អំពី​ការ​រៀប​ចំ​កម្មវិធី​នេះ​ក្នុង​ឯកសារ​គោល​ជំហរ ​តុលាការ​រដ្ឋធម្មនុញ្ញ​នឹង​ពិគ្រោះ​ពិភាក្សា​ម្តង​​ទៀត។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ