ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ប្រគល់​ជូន​ម្តង​ទៀត​នូវ​សាក​សព​របស់​ទុក្ករបុគ្គល​នៃ​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាមានិត​ចិន​ចំនួន​ជាង​២០​ដល់​ប្រទេស​ចិន
2017-02-17 15:46:19  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ ​លោក ​GengShuang​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ​តាម​មតិ​ឯកភាព​គ្នា​ដែល​ភាគី​ទាំង​ពីរ​ចិន​និង​កូរ៉េ​ខាង​ត្បូង​បាន​ដើរ​ដល់​ ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ប្រគល់​ជូន​ម្តង​ទៀត​នូវ​សាក​សព​របស់​ទុក្ករបុគ្គល​នៃ​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាមានិត​ចិន​ចំនួន​ជាង​២០​និង​ដំណែល​មាន​ពាក់​ព័ន្ធ​ដែល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដល់​ប្រទេស​ចិន​នា​ថ្ងៃ​ទី​២២​ខែ​មីនា។

លោក​បន្ត​ថា ​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ត្បូង​គោរព​តាម​គោលការណ៍​មនុស្សធ៌ម​និយម ​និង​កាន់​ស្មារតី​ពិគ្រោះ​ពិភាក្សា​ដោយ​មេត្រី​និង​សហការ​ប្រតិបត្តិ​ជាក់​ស្តែង ​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៦​ ​រួម​ទាំង​អស់​បាន​ប្រគល់​សាក​សព​របស់​ទុក្ករបុគ្គល​នៃ​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាមានិត​ចិន​ចំនួន​៥៤១​ដែល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដោយ​ជោគ​ជ័យ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ