លោក​ MahmoudAbbas​ប្រធានាធិបតី​ប៉ាឡេស្ទីន​ថ្លែង​ថា​ ​ប៉ាឡេស្ទីន​នឹង​មិន​លះ​បង់​ចោល​គម្រោង​ការ​ប្រទេស​ទាំង​ពីរ
2017-02-17 15:45:37  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ជាតិ​ប៉ាឡេស្ទីន​បាន​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​នៃ​ប្រធានាធិបតី​ចែង​ថា ​នឹង​ប្រកាន់​ខ្ជាប់​មិន​លះ​បង់​ចោល​គម្រោង​ការ​ប្រទេស​ទាំង​ពីរ​និង​ប្រកាន់​ខ្ជាប់​ការ​ចាត់​ទុក​ច្បាប់​អន្តរជាតិ​ជា​គោលការណ៍​ ​បញ្ចប់​ការ​កាន់​កាប់​របស់​អ៊ីស្រាអែល​ក្នុង​ពេល​ឆាប់​ៗ ​បង្កើត​ប្រទេស​ប៉ាឡេស្ទីន​ដែល​យក​​ទី​ក្រុង​ហ្សេលុយហ្សាឡឹម​ខាង​កើត​ជា​រដ្ឋ​ធានី​លើ​មូលដ្ឋាន​ព្រំដែន​ដែល​កំណត់​នៅ​ឆ្នាំ​១៩៦៧។

ពេល​កន្លង​ទៅ​នេះ ​ក្នុង​សន្និសីទ​កាសែត​ចំរុះ​រវាង​លោក ​Trump​ប្រធានាធិបតី​អាមេរិក​និង​លោក ​BenjaminNetanyahu​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ ​លោក ​Trump​ធ្លាប់​ថ្លែង​ថា ​លោក​គាំទ្រ​ការ​សម្រេច​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​មិន​ថា​គម្រោង​ការ​ប្រទេស​មួយ​ឬ​គម្រោង​ការ​ប្រទេស​ពីរ​ក៏​ដោយ។​អាកប្បកិរិយា​នេះ​បាន​លះ​បង់​ចោល​គោល​ជំហរ​ដែល​គាំទ្រ​គម្រោង​ការ​ប្រទេស​ពីរ​របស់​​រដ្ឋាភិបាល​អាមេរិក​ច្រើន​អាណត្តិ​កាល​​ពី​មុន​។

     លោក ​BenjaminNetanyahu​គូស​បញ្ជាក់​ថា ​ការ​ចរចា​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ត្រូវ​តែ​បំពេញ​លក្ខខ័ណ្ឌ​ទុក​ជា​មុន​ពីរ​ ​គឺ​ភាគី​ប៉ាឡេស្ទីន​ទទួល​ស្គាល់​ថានៈ​ជា​ប្រទេស​ជន​ជាតិ​ជីហ្វ​និង​យល់​ព្រម​ឲ្យ​ភាគី​អ៊ីស្រាអែល​កាន់​កាប់​ស្ថានការណ៍​សន្តិសុខ​នៅ​តំបន់​នេះ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ