ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​និសិត្ស​ចិន​ដែល​បន្ត​ការ​សិក្សា​​នៅ​មហាវិទ្យាល័យ​រាំងហ្គោន​និង​មហាវិទ្យាល័យ​ភាសា​បរទេស​រាំងហ្គោន​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន
2017-01-18 15:36:35  cri  Web Editor:Ma Xiaoqing

      មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ​លោក ​Hong ​Liang ​ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​មហាវិទ្យាល័យ​រាំងហ្គោន​និង​មហាវិទ្យាល័យ​ភាសា​បរទេស​រាំងហ្គោន ​ដោយ​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នាយក​មហា​វិទ្យាល័យ​ទាំង​ពីរ​និង​សួរ​សុខទុក្ខ​និសិត្ស​ចិន​ដែល​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ទាំង​ពីរ​នេះ។

    ថ្ងៃ​ទី​១៧​ខែ​មករា ​លោក ​Hong ​Liang ​ឯកអគ្គរដ្ឋទូត​ចិន​បាន​ថ្លែង​ថា ភាគី​ចិន​រីក​រាយ​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ដល់​មហា​វិទ្យាល័យ​ទាំង​ពីរ​ក្នុង​ការ​កែ​លម្អ​លក្ខណៈសម្បត្តិ​នៃ​ការ​បង្រៀន​ជា​ដើម។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ