លោក ​Xi ​JinPing​​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន
2017-01-18 10:38:04  cri  Web Editor:Ma Xiaoqing

ថ្ងៃ​ទី​១៧​ខែ​មករា​ នៅ​ទី​ក្រុង​ដាវ៉ូស​ ​លោក ​Xi ​JinPing​​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Petro ​Poroszenko ​ប្រធានាធិបតី​អ៊ុយក្រែន។

លោក​Xi ​JinPing​បាន​ថ្លែង​ថា ​ភាគី​ចិន​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ដល់​ទំនាក់​ទំនង​រវាង​ចិន​និង​អ៊ុយក្រែន ​រីក​រាយ​រួម​ជា​មួយ​ភាគី​អ៊ុយក្រែន​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​លើ​គ្នា​ក្នុង​ផ្នែក​នយោបាយ ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ស៊ី​ជម្រៅ ​បង្កើន​ការ​និយាយ​​ឆ្លើយ​ឆ្លង​និង​សហការ​ក្នុង​កិច្ច​ការ​អន្តរជាតិ​និង​តំបន់​និង​ក្នុង​អង្គការ​ពហុ​ភាគី​ដូច​ជា​អង្គការ​សហប្រជាជាតិ​ជា​ដើម ​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ទទួល​ការ​វិវឌ្ឍន៍​ថ្មី​ដោយ​ឥត​ឈប់​ឈរ។

     លោក​Xi ​JinPing​បន្ត​ថា​ យើង​សង្ឃឹម​ដោយ​ស្មោះ​ថា ​ប្រទេស​អ៊ុយក្រែន​អាច​រក្សា​ភាព​នឹងនរ​នៃ​សង្គម​និង​ការ​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច។

    លោក​Petro ​Poroszenko ​ប្រធានាធិបតី​អ៊ុយក្រែន​ថ្លែង​ថា​ ទំនាក់​ទំនង​រវាង​អ៊ុយក្រែន​និង​ប្រទេស​ចិន​គឺ​សំខាន់​ណាស់​។ឆ្នាំ​នេះ​ជា​ខួប​ទី​២៥​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ផ្លូវ​ទូត​រវាង​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​ចិន។​ប្រទេស​អ៊ុយក្រែន​នឹង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​ប្រទេស​ចិន​ ​ពង្រីក​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ