លោក​ស៊ីជីនភីង​ជួបចរចា​ជាមួយ​លោក​Biden​អនុប្រធានាធីបតី​អាមេរិក
2017-01-18 10:54:28  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ទី ១៧ ខែមករា លោក​ស៊ីជីនភីង ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជាមួយ​លោក​Joseph Biden អនុប្រធានាធីបតី​អាមេរិក​នៅ​ក្រុងដាវ៉ូស ។

    លោក​ស៊ីជីនភីង​បាន​វែកញែក​ថា ចាប់តាំងពី ៣ ឆ្នាំមុន ខ្ញុំ​និង​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ឈានដល់​មតិ​ឯកភាពគ្នា​អំពី​ការ​បង្កើត​ទំនាក់ទំនង​រវាង​មហាប្រទេស​ធុនថ្មី​ចិន​និង​អាមេរិក​រៀងមក នៅក្រោម​ការខិតខំប្រឹងប្រែង​រួមគ្នា​រវាង​ភាគី​ទាំងពីរ ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​បាន​រីកចម្រើន​ទៅមុខ​តាម​ទិសដៅ​ត្រឹមត្រូវ ហើយ​ទទួលបាន​សមិទ្ធផល​វិជ្ជមាន​ដ៏សំខាន់ ។ ផលប្រយោជន៍​ឫសគល់​របស់​ប្រជាជន​ប្រទេសយើង​ទាំងពីរ​និង​ពិភពលោក​ទាំងមូល​គឺ​ត្រូវការ​ការខិតខំ​រួមគ្នា​នៃ​ប្រទេស​ចិន​និង​អាមេរិក ដោយ​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​និង​នឹងនរ ។

    លោក​Biden​ថ្លែងថា ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ជា​ទំនាក់ទំនង​ទ្វេភាគី​ដ៏សំខាន់​ក្រៃលែង ។ ក្នុង​សតវត្សន៍​ទី ២១ កំណើន​និង​ភាពរុងរឿង​នៃ​ប្រទេស​អាមេរិក​និង​ចិន​សុទ្ធតែ​សំខាន់ណាស់​ចំពោះ​ពិភពលោក ។ ភាគី​អាមេរិក​សង្ឃឹមថា​ប្រទេស​ទាំងពីរ​អាមេរិក​និង​ចិន​អាច​បន្ត​បង្កើន​ការជឿទុកចិត្តគ្នា​និង​ពង្រីកធំ​កិច្ចសហប្រតិបត្តិការ​តទៅទៀត ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ