លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ឆ្លើយតប​លោក​Trumpថាប្រជាជន​អឺរ៉ុប​ក្តាប់​វាសនា​របស់​ខ្លួនឯង
2017-01-18 10:52:45  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ទី ១៦ ខែមករា លោកស្រី​Angela Merkel នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​ជួបសន្ទនា​ជាមួយ​លោក​Bill English នាយករដ្ឋមន្ត្រី​ណូវេហ្សេឡង់​ដែល​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​នៅ​ក្រុង​Berlin ហើយ​បាន​ថ្លែងថា វាសនា​របស់​ប្រជាជន​អឺរ៉ុប​គឺ​ក្តាប់ជាប់​ក្នុង​ដៃ​របស់​យើងខ្លួនឯង ដែលនេះ​ជា​ការឆ្លើយតប​ចំពោះ​មតិទិទៀន​នាពេល​ថ្មីៗនេះ​របស់​លោក​Donald Trump ប្រធានាធីបតី​អាមេរិក​ដែល​ត្រៀម​ឡើងកាន់​មុខតំណែង​អំពី​បញ្ហា​របស់​អនាគត​សហព័ន្ធអឺរ៉ុប​ជាដើម ។

    ពេល​ថ្លែងដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​អាមេរិក​នៅថ្ងៃក្រោយ លោកស្រី​បាន​បង្ហាញ​អាកប្បកិរិយា​យ៉ាងមធ្យ័ត ហើយថ្លែងថា អាកប្បកិរិយា​របស់​លោកស្រី​អំពី​ការ​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​គឺ​អ្នកទាំងអស់គ្នា​សុទ្ធតែដឹង​ស្រាប់ហើយ ។ លោកស្រី​ថ្លែងថា ក្រោយពី​លោក​Trump​ឡើងកាន់​មុខតំណែង រដ្ឋាភិបាល​អាល្លឺម៉ង់​និង​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក ហើយ​នឹង​ពិនិត្យមើលថា​តើ​ត្រូវ​ឈានដល់​មតិឯកភាពគ្នា​តាម​របៀបណា ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ