លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​អញ្ជើញ​ចូលរួម​ពិធី​បដិសណ្ឋារកិច្ច​ដែល​រៀបចំ​ឡើង​ដោយ​សមាជិក​ទាំងអស់​នៃ​គណៈកម្មាធិការ​សហព័ន្ធស្វីស​ហើយ​បាន​ថ្លែង​សុន្ទរកថា​
2017-01-16 11:11:01  cri  Web Editor:Sun Lingling

ថ្ងៃទី១៥​ខែមករា ​លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​អញ្ជើញ​ចូលរួម​ពិធីបដិសណ្ឋារកិច្ច​ដែល​រៀបចំ​ឡើង​ដោយ​សមាជិក​ទាំងអស់​នៃ​គណៈកម្មាធិការ​សហព័ន្ធស្វីស​នៅ​ក្រុងប៊ែន ។

លោក Xi ​Jin​ping​ បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធីបដិសណ្ឋារកិច្ច​ថា ​ក្នុង​ទស្សនកិច្ច​លើកនេះ ​លោក​សង្ឃឹម​រួមជាមួយ​ភាគីស្វីស​ ស្វែងរក​និង​ពិភាក្សា​អំពី​វិធី​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​គ្រប់វិស័យ​មាន​ភាពកាន់តែ​ស៊ីជម្រៅ​ ឆ្លងតាម​ការចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​នៃ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​និងទៅ​បំពេញ​ទស្សនកិច្ច​នៅ​អង្គការអន្តរជាតិ​ដែល​ស្ថិតនៅ​ប្រទេស​ស្វីស ​ដើម្បី​ឈានដល់​មតិឯកភាពគ្នា​ជាមួយ​ភាគីនានា​អំពី​ការគាំពារ​សន្តិភាព​ពិភពលោក ​ជំរុញ​ការអភិវឌ្ឍន៍​រួមនិង​ដោះស្រាយ​បញ្ហា​សំខាន់ៗ​លើ​ទូទាំង​ពិភពលោក ​ព្រមទាំង​បញ្ជូន​កម្លាំង​វិជ្ជមាន​ដល់​សហគមន៍​អន្តរជាតិ ។

    លោកស្រី ​Doris ​Leuthard ​ប្រធានាធិបតី​របស់​ប្រទេស​ស្វីស​បាន​ថ្លែងថា​ លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសស្វីស​នឹង​ជំរុញ​ទំនាក់ទំនង​ស្វីស​និងចិន​រីកចម្រើន​យ៉ាង​ជ្រាលជ្រៅ​ ។​ ភាគីស្វីស​រីករាយ​រួមជាមួយ​ភាគីចិន ​ស្វែងរក​និង​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ ​ការអប់រំ​ មនុស្សសាស្ត្រ ​ទេសចរណ៍ ​ការការពារ​បរិស្ថាន​និង​ធនធានទឹក​ជាដើម ​ព្រមនិង​បង្កើន​ការផ្លាស់ប្តូរ​និង​សម្របសម្រួល​ក្នុង​ស្ថាប័ន​ពហុភាគី​ដូចជា​អង្គការសហប្រជាជាតិ​ជាដើម ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ