លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​បាន​ពិសាតែ​និង​ជួបសន្ទនា​ជាមួយ​លោកស្រី​ Doris ​Leuthard ​ប្រធានាធិបតី​របស់​សហព័ន្ធ​ស្វីស​
2017-01-16 10:45:59  cri  Web Editor:Sun Lingling

ថ្ងៃទី១៥​ខែមករា​ លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​ធ្វើ​ដំណើរ​តាម​រទេះភ្លើង​ពិសេស​របស់​រដ្ឋាភិបាល​ស្វីស​ពីក្រុង ​Zurich​ ទៅកាន់​ក្រុងប៊ែន​ រដ្ឋធានី​ប្រទេស​ស្វីស​ក្រោម​ការអមដំណើរ​របស់​លោកស្រី ​Doris​ Leuthard ​ប្រធានាធិបតី​របស់​សហព័ន្ធ​ស្វីស ។

លោក Xi ​Jin​ping​ បាន​វែកញែក​ថា ​លោក​រីករាយ​ណាស់​ដែល​បាន​ជ្រើសរើស​ប្រទេស​ស្វីស​ជាកន្លែង​ទស្សនកិច្ច​លើក​ដំបូង​ក្នុង​ដើមឆ្នាំ​ថ្មី​ឆ្នាំ​២០១៧​នេះ​ ហើយ​អញ្ជើញ​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៧​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ​ ។ ​ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​លើកនេះ ​លោក​រីករាយ​ផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​លោកស្រី​ Doris​ Leuthard​ ប្រធានាធិបតី​របស់​សហព័ន្ធ​ស្វីស​និង​សមាជិក​សហព័ន្ធ​ផ្សេងទៀត​ បំពេញ​បន្ថែម​នូវ​ខ្លឹមសារ​នៃ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ច្នៃប្រឌិតថ្មី​រវាង​ប្រទេសចិន​និងស្វីស​ ព្រមទាំង​ជំរុញឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​គ្រប់វិស័យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ ។

    លោកស្រី​ Doris ​Leuthard​ បាន​ថ្លែងថា​ សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ដែល​ជ្រើសរើស​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ឆ្នាំថ្មី​នៅ​ប្រទេស​ស្វីស ​នេះបាន​បង្ហាញឲ្យ​ឃើញពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រទេសចិន​ចំពោះ​ប្រទេស​ស្វីស​ ។ ​ភាគី​ស្វីស​សង្ឃឹមថា​ ឆ្លងតាម​ទស្សនកិច្ច​លើកនេះ​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគីចិន​ក្នុង​គ្រប់វិស័យ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ