លោក​ស៊ីជីនភីង​អញ្ជើញ​ទៅដល់​ទីក្រុង​Zurich ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហព័ន្ធស្វីស
2017-01-16 12:25:45  cri  Web Editor:Xu Xiaoxia

  

    ថ្ងៃ​ទី ១៥ ខែមករា លោក​ស៊ីជីនភីង ប្រធានរដ្ឋ​ចិន​បានអញ្ជើញ​ទៅដល់​ទីក្រុង​Zurich​តាម​យន្តហោះពិសេស ហើយ​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហព័ន្ធស្វីស ។

    លោក​ស៊ីជីនភីង​បាន​ពាំនាំ​ការសួរសុខទុក្ខ​ដ៏ស្មោះ​និង​ការជូនពរ​ដ៏ល្អបវរ​របស់​ប្រជាជន​ចិន​ដល់​ប្រជាជនស្វីស ។ លោក​ស៊ីជីនភីង​វែកញែកថា តាំងពី​បង្កើត​ទំនាក់ទំនង​ផ្លូវទូត​អស់​រយៈពេល ៦៧ ឆ្នាំ​មកនេះ ប្រទេស​ទាំងពីរ​បាន​ប្រកាន់ខ្ជាប់​ស្មារតី​គោរពគ្នា​ទៅវិញទៅមក រាប់អានគ្នា​ដោយ​ស្មើភាព មាន​ផលប្រយោជន៍​ដល់គ្នា​និង​ឈ្នះ-ឈ្នះ ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ខាង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ព្រមនិង​កិច្ចការអន្តរជាតិ​កាន់តែ​ស៊ីជម្រៅ​ឥតឈប់ឈរ ។ សង្ឃឹម​ឆ្លងតាម​ទស្សនកិច្ច​លើកនេះ ជំរុញ​ទំនាក់ទំនង​រវាង​ចិននិង​ស្វីស​ឲ្យ​រីកចម្រើន​ដល់​កម្រិត​កាន់តែខ្ពស់ ហើយ​បញ្ចូល​កត្តាវិជ្ជមាន​ដល់​ការជំរុញ​សេដ្ឋកិច្ចពិភពលោក​ឲ្យ​ងើបឡើងវិញ ។ លោកស៊ីជីនភីង​នៅនឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ ២០១៧ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅដាវ៉ូស ហើយនឹង​ទៅ​ទស្សនកិច្ច​អង្គការ​អន្តរជាតិ​មួយចំនួន​នៅ​ហ្សឺណេវ​និង​Lausanne ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ