លោក​Wang Gengnian​អគ្គ​នាយក​​វិទ្យុអន្តរជាតិ​ចិន​ថ្លែង​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​​២០១៧​ចំពោះ​អ្នកស្តាប់​បរទេស​
2017-01-01 13:53:20  cri  Web Editor:Zhai Qianqian

   ក្នុង​ឱកាស​​ឆ្នាំ​២០១៧បាន​ឈាន​ចូល​មកដល់​​ ​លោក​Wang Gengnian​អគ្គនាយក​វិទ្យុអន្តរជាតិ​ចិន​បាន​តាង​នាម​ឲ្យ​​សហការី​ទាំង​អស់​ ឆ្លងតាម​រលក​វិទ្យុ​និង​បណ្តាញ​អ៊ីនធើណែត​ ​សម្តែង​ការ​សួរសុខទុក្ខ​និង​ការ​ជូនពរ​យ៉ាង​ស្មោះ​អស់​ពី​ដួងចិត្ត​ចំពោះ​ប្រិយមិត្ត​នៅ​បរទេស​។ ​តទៅ​នេះសូម​អញ្ជើញ​ស្តាប់​​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​​ឆ្នាំ​សកល​២០១៧​របស់​លោក​Wang Gengnian​ដូច​តទៅ​៖

     ប្រិយមិត្ត​​ជាទី​មេត្រី​​៖
      ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​នៃ​ការ​លា​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​​ ​ខ្ញុំ​សូម​តាង​នាម​វិទ្យុអន្តរជាតិ​ចិន​និង​ប៉ុស្តិ៍​វិទ្យុ​និង​ទូរទស្សន៍​អន្តរជាតិ​ចិន​តាម​បណ្តាញ​អ៊ីធើណែត​ ​ក៏ដូចជា​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ​សូម​សម្តែង​ការ​សួរ​សុខទុក្ខ​និង​ការ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​យ៉ាង​ស្និទ្ធស្នាល​ចំពោះ​ប្រិយមិត្ត​គ្រប់​រូប​​ ​សូមជូនពរ​ប្រិយមិត្ត​មាន​សិរីជ័យមង្គល​ សុភមង្គល​និង​មាន​សុខភាព​ល្អ​បរិបូរ​!

      ក្នុង​ឆ្នាំ​២០១៦ ​ពិភពលោក​បាន​ដើរ​ទៅ​ដល់​ខណៈ​ពេល​​គន្លឹះ​មួយ​ទៀត​ ហើយ​ប្រទេស​ចិន​បាន​ពង្រីក​​តួនាទី​របស់​ខ្លួន​ថែម​ទៀត​។ ​សន្និសីទ​កំពូល​នៃ​ប្រទេស​G២០ ​ក្រុង​ហាងចូវ​​បាន​រួម​វិភាគទាន​ជា​តម្រិះ​ប្រាជ្ញា​​របស់​ប្រទេស​ចិន​សម្រាប់​អភិបាលកិច្ច​នៅ​ទូទាំង​ពិភពលោក​ ​មិត្ត​ភ័ក្តិ​​ផ្នែក​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​មាន​ចំនួន​កាន់តែ​ច្រើន​ ​ប្រទេស​ចិន​បាន​បង្ហាញ​រូបភាព​ជា​មហាប្រទេស​ដែល​ទទួល​ខុសត្រូវ​មួយ​លើ​ឆាក​អន្តរជាតិ​។

      ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ​វិទ្យុអន្តរជាតិ​ចិន​បាន​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ការ​រួម​បញ្ចូល​និង​កែប្រែ​បែបបទ​ផ្នែក​ប្រព័ន្ធ​សារព័ត៌មាន​ ​ពន្លឿន​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​បរទេស​ ​ដែល​បានពិពណ៌នា​អំពី​រឿងរ៉ាវ​ល្អ​ៗ​របស់​ប្រទេស​​ចិន​មួយ​ហើយ​មួយ​ទៀត​។ ​ទាំង​មុន​ទាំង​ក្រោយ​លោក​Xi Jinping​ប្រធាន​រដ្ឋ​ចិន​​បាន​រួម​ជា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចំនួន​៣​ធ្វើ​ជា​សហអធិបតី​ក្នុង​​ពិធី​ចុះ​ហត្ថលេខាលើ​កិច្ច​សហប្រតិបត្តិការ​​រវាង​វិទ្យុអន្តរជាតិ​ចិន​និង​ប្រព័ន្ធ​សារព័ត៌មាន​រុស្ស៊ី​ ​សែលប៊ី​និង​បង់ក្លាដែស។ ​យើង​ខ្ញុំ​មិន​បំភ្លេច​នូវ​ការ​បកស្រាយ​ពី​សុបិនឡើយ​ ដូច​​ជា​ការ​ផ្សាយ​ដំណឹង​អំពី​សន្និសីទ​កំពូល​នៃ​ប្រទេស​G​២០​ក្រុង​ហាងចូវ​​ ការ​បាញ់​បង្ហោះ​អវកាសយាន​Tiangong​លេខ​២​និង​ការ​បាញ់​បង្ហោះ​យាន​អវកាស​ផ្ទុក​មនុស្ស​​Shenzhou​លេខ​១១​ត្រូវ​បាន​ប្រីយមិត្ត​​យកចិត្តទុកដាក់​ជា​ទូទៅ​និង​ទទួល​ស្គាល់​ដោយ​ពេញលេញ​។ ​យើង​ខ្ញុំ​បាន​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​តភ្ជាប់​ប្រទេស​ចិន​ជា​មួយ​និង​បរទេស​ដូជា​សកម្ម​បង្កើត​ជា​ម៉ាក​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ចល័ត​បែប​ថ្មី​​ដែល​មាន​ច្រើន​ភាសា​ គឺ​China News​ China Radio​ China TV​ដែល​ផ្សាយ​ទៅ​កាន់​ពិភពលោក​ទាំង​មូល​​។​ យើង​ខ្ញុំ​​បាន​ដាក់ចេញ​កម្មវិធី​APP​លើ​ទូរស័ព្ទ​ដៃ​ដែល​មាន​ច្រើន​ភាសា​ដូច​ជា​ចិន​-អង់គ្លេស​ ​ចិន​-រុស្ស៊ី​ ​ចិន​-អ៊ីតាលី​ ​ចិន​-ជប៉ុន​ ​ចិន-​អេស្ប៉ាញ​និង​ចិន​-ឥណ្ឌា​ជាដើម​។ គម្រោង​ប្រព័ន្ធ​សារព័ត៌មាន​ថ្មី​ដូច​ជា​កម្មវិធី​​ប្រតិបត្តិការ​ជា​ថ្មី​​របស់​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ និង​កម្មវិធី​Danube​ជា​ដើម​បាន​ទាក់ទាញ​អ្នក​គាំទ្រ​​ជា​ច្រើន​ប្រទេស​ឲ្យ​ចូលរួម​។ ​យើង​ខ្ញុំ​បាន​សកម្ម​ធ្វើ​ការ​ផ្លាស់ប្តូរ​ជា​មួយ​ពិភពលោក​ដូច​ជា​សកម្មភាព​ប្រព័ន្ធ​សារព័ត៌មាន​​ចិន​និង​រុស្ស៊ី​ទៅ​យក​បទ​សម្ភាសន៍​នៅ​តាម​ផ្លូវ​សូត្រ​ប្រទេស​ចិន​ ​កិច្ចប្រជុំ​តុមូល​នៃ​មគ្គុទ្ទេសក៍​ប្រព័ន្ធ​សារ​ព័ត៌មាន​នៃ​វេទិកា​អាស៊ី​Boao​ មហោស្រព​តម្រី​មិត្តភាព​ចិន​-អាស៊ាន​ឆ្នាំ​២០១៦​​ កិច្ច​សន្ទនា​រវាង​និស្សិត​ចិននិង​អាមេរិក​និង​សកម្មភាព​ប្រព័ន្ធ​សារ​ព័ត៌មាន​មានលក្ខណៈ​ពិសេស​ផ្សេង​ផៀត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ​។

      ក្នុង​ឆ្នាំ​២០១៦​ ​យើង​ខ្ញុំ​ទទួល​បាន​សមិទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ច្រើន​​ ​ការ​ធ្វើ​អន្តរកម្ម​ជា​មួយ​ប្រិមិត្ត​មាន​ចំនួន​​លើស​ពី​៥៥​លាន​៣​សែនដង​​ ​ក្លិប​អ្នកស្តាប់​មានដល់​ទៅ​៤១១៥​ក្លិប​​ ​អ្នក​ប្រើប្រាស់​សេវា​គ្រប់​ប្រភេទ​សរុប​២៦០​លាន​នាក់​ ចំនួន​អ្នក​គាំទ្រ​លើ​Facebook​លើស​ពី​៨០​លាន​នាក់​។ ​តាម​ពិត​ ​ប្រិយមិត្ត​មិន​ត្រឹមតែ​ជា​សមាជិក​​មួយ​ក្នុង​ចំណោម​តួលេខ​ដ៏ធំធេង​នេះ​ប៉ុណ្ណោះទេ​ ​អ្នក​ទាំង​អស់​គ្នា​គឺ​ជា​មិត្តភ័ក្តិ​​របស់​វិទ្យុ​អន្តរជាតិ​ចិន​ផង​ដែរ​​។

     ​ឆ្នាំ​២០១៧​ជា​ឆ្នាំ​រកា​តាម​ចន្ទ​គតិ​ចិន​។ ​បើ​និយាយ​ចំពោះ​វិទ្យុអន្តរជាតិ​ដែល​មាន​ប្រវត្តិសាស្រ្ត​៧៥​ឆ្នាំ​ហើយនោះ​ ​ឆ្នាំ​ថ្មី​គឺ​បាន​សេចក្តី​ថា​ជា​ទីចាប់​ផ្តើម​ថ្មី​។ ​យើងខ្ញុំ​នឹង​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដូច​ពេលមុនៗ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​ផ្សាព្វផ្សាយ​ព័ត៌មាន​និង​កម្រិត​សេវាកម្ម​របស់​ខ្លួន​ក្នុង​ប្រយោជន៍​ធ្វើ​ឲ្យ​ប្រិយមិត្ត​គ្រប់​រូប​​កាន់តែ​យល់​ដឹង ​យោគយល់​​និង​ចូល​ចិត្ត​ប្រទេស​ចិន​។

     សូម​លោក​អ្នក​ទទួល​ការ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ដ៏​ស្មោះត្រង់អំពី​រូប​ខ្ញុំ​ម្តង​ទៀត​ សូម​អរគុណ​!


 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ