តំណាង​ប្រទេសចិន​អធិប្បាយ​យ៉ាង​ច្បាស់លាស់​អំពី​គោលជំហរ​ដែល​ភាគីចិន​ប្រឆាំង​ទៅនិង​ក្រុមប្រឹក្សា​សន្តិសុខ​ពិនិត្យ​ពិភាក្សា​ស្ថានការណ៍​សិទ្ធិមនុស្ស​របស់​ប្រទេស​កូរ៉េខាងជើង​
2016-12-10 16:04:23  cri  Web Editor:Sun Lingling

កាលពី​ថ្ងៃទី៩​ខែធ្នូ​ លោក​ Liu​ Jie​yi ​តំណាង​ប្រទេសចិន​ប្រចាំ​ជាអចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​អធិប្បាយ​យ៉ាង​ច្បាស់លាស់​អំពី​គោលជំហរ​ដែល​ភាគីចិន​ប្រឆាំង​ទៅនិង​ក្រុមប្រឹក្សា​សន្តិសុខ​ពិនិត្យ​ពិភាក្សា​ស្ថានការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កូរ៉េខាងជើង ។

    ថ្ងៃដដែល ​លោក​ Liu​ Jie​yi ​បាន​ថ្លែងកថា​នៅមុន​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ធ្វើ​ការបោះឆ្នោត​អំពី​របៀបវារៈ​សន្និសីទ​មាន​ពាក់ព័ន្ធថា​ ភាគីចិន​ប្រឆាំង​ទៅនិង​ក្រុមប្រឹក្សា​សន្តិសុខ​ពិនិត្យ​ពិភាក្សា​ស្ថានការណ៍​សិទ្ធិមនុស្ស​របស់​ប្រទេស​កូរ៉េខាងជើង ​។ ​ប្រទេសចិន​ប្រកាន់​ខ្ជាប់​ការសម្រេច​គ្មាន​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ​ជាប់រហូតមក​ ប្រកាន់ខ្ជាប់​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីបកូរ៉េ​ ប្រកាន់ខ្ជាប់​ដោះស្រាយ​បញ្ហាតាម​ការចរចា​និង​ពិគ្រោះពិភាក្សា ​ជាដាច់ខាត​មិន​អនុញ្ញាតឲ្យ​មាន​សង្គ្រាម​ឬភាពវឹកវរ​ឡើយ​ ដែលនេះ​សមស្រប​ទៅនិង​ផលប្រយោជន៍​រួម​របស់​សហគមន៍​អន្តរជាតិ​និង​ភាគី​មានពាក់ព័ន្ធ​ ត្រូវតែ​ក្លាយទៅជា​ទិសដៅ​សម្រាប់​ភាគី​មានពាក់ព័ន្ធ​នានា​ខិតខំ​ប្រឹងប្រែង​ជាមួយគ្នា ​។ ​ដោយឡែក ​ក្រុមប្រឹក្សា​សន្តិសុខ​ពិនិត្យ​ពិភាក្សា​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​កូរ៉េខាងជើង​គឺផ្ទុយនឹង​គោលដៅនេះ ​ដែលនេះ​គឺមានតែ​ធ្វើឲ្យ​ខូចខាត​និង​គ្មាន​ផលប្រយោជន៍​អ្វី​ទាំងអស់ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ