ក្រសួង​ការ​បរទេស​ចិន​បង្ហាញ​ថា​ ភាគី​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អាមេរិក​និង​តៃវ៉ាន់​ដែល​បាន​ទំនាក់​ទំនង​គ្នា​តាម​ផ្លូវ​រដ្ឋាភិបាល​និង​យោធា​តាម​គ្រប់​រូបភាព៕
2016-12-10 16:11:23  cri  Web Editor:Chen Zhihua

        ថ្ងៃ​ទី​៩​ខែ​ធ្នូ​  លោក​លូខាំង​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​ថ្លែងថា៖​  ភាគី​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អាមេរិក​និង​តៃវ៉ាន់​  ដែល​បាន​ទំនាក់​ទំនង​គ្នា​តាម​ផ្លូវ​រដ្ឋាភិបាល​និង​យោធា​តាម​គ្រប់​រូបភាព​  ប្រឆាំង​អាមេរិក​លក់​គ្រឿង​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ គោល​ជំហរ​នេះ​របស់​ប្រទេស​ចិន​គឺ​ជាប់​ជានិច្ច​និង​ច្បាស់លាស់​ ហើយ​ក៏​ជា​រឿង​ច្បាស់លាស់​ណាស់​នៅ​ក្នុង​សហគមន៍​អន្តរជាតិ។

មាន​អ្នក​សារ​ព័ត៌មាន​សួរថា​ មាន​ដំណឹង​ផ្សាយថា​  ច្បាប់​ផ្តល់​សិទ្ធិ​ខាង​កិច្ច​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៧​ដែល​រដ្ឋ​សភា​អាមេរិក​បាន​អនុម័ត​នា​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ បាន​បញ្ចូល​ទៅ​ក្នុង​ខ្លឹមសារ​ជំរុញ​ការ​ផ្លាស់ប្តូរ​ផ្នែក​យោធា​កំពូល​រវាង​អាមេរិក​និង​តៃវ៉ាន់។​ តើ​ភាគី​ចិន​មាន​ការ​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការ​នេះ?

        លោក​លូខាំងថ្លែងថា៖​  បញ្ហា​តៃវ៉ាន់​គឺ​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​ជាតិ​របស់​ប្រទេស​ចិន​  ជា​បញ្ហា​គោលការណ៍​១​  ហើយ​ក៏​ជា​បញ្ហា​សំខាន់​បំផុត​និង​រសើប​បំផុត​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​អាមេរិក​ផងដែរ។​  តាំង​ពី​ព្រឹទ្ធសភា​និង​សភារាស្ត្រ​នៃ​រដ្ឋ​សភា​អាមេរិក​លើក​ឡើង​ដោយឡែក​នូវ​គម្រោង​ពិភាក្សា​ដូច​ពោល​ខាងលើ​កាល​ពី​ឆ​មាស​ទី​១​ឆ្នាំនេះ​រៀងមក​  យើងខ្ញុំ​បាន​លើក​សេចក្តី​តវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ជា​ច្រើនលើក​ចំពោះ​ភាគី​អាមេរិក​អំពី​អត្ថរស​អ​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​នៃ​គម្រោង​នេះ។​  លោក​ថ្លែងថា៖​  ខ្ញុំគិត​រំលឹក​ឡើងវិញ​ថា​  ភាគី​ចិន​ដាស់តឿន​ឲ្យ​ភាគី​អាមរិក​គោរព​គោល​នយោបាយ​មាន​ប្រទេស​ចិន​តែ​១​  និង​ពាក្យ​សន្យា​មាន​ពាក់ព័ន្ធ​នឹង​គោល​ការណ៍​​នៃ​សេចក្តី​ប្រកាស​រួម​៣​ចិន​និង​អាមេរិក​  ដោះស្រាយ​បញ្ហា​តៃវ៉ាន់យ៉ាង​មធ្យ័ត​កុំ​បើក​រថយន្ត​ដោយ​បញ្ច្រាស់​ប្រវត្តិសាស្ត្រ​  ចៀសវែង​ភាព​រំខាន​ដល់​ស្ថានការណ៍​ទូទៅ​នៃ​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិក៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ