ព័ត៌មានពិភពលោក
2016-12-10 16:10:19  cri  Web Editor:Chen Zhihua

ក្រសួង​ការ​បរទេស​ចិន​បង្ហាញ​ថា​  ភាគី​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អាមេរិក​និង​តៃវ៉ាន់​  ដែល​បាន​ទំនាក់​ទំនង​គ្នា​តាម​ផ្លូវ​រដ្ឋាភិបាល​និង​យោធា​តាម​គ្រប់​រូបភាព៕

លោក​ស្រី​ផាក់គុនហេ​បាន​ត្រូវ​រដ្ឋ​សភា​ទម្លាក់​មុខ​តំណែង​  បក្ស​កាន់​អំណាច​និង​បក្ស​ឥត​កាន់​អំណាច​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​  បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ភាព​ច្របូក​ច្របល់៕

តំណាង​ប្រទេស​ចិន​បាន​អធិប្បាយ​យ៉ាង​ច្បាស់លាស់​នូវ​​គោល​ជំហរ​ប្រឆាំង​ការ​ពិនិត្យ​ពិភាក្សា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កូរ៉េ​ខាងជើង៕

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​អង្គការ​សន្តិសុខ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អឺរ៉ុប​  បាន​ឯកភាព​មតិ​គ្នា​អំពី​បញ្ហា​ជន​ភៀសខ្លួន​និង​វិបត្តិ​អ៊ុយក្រែន​ជាដើម៕

រដ្ឋាភិបាល​ស៊ីរី​បាន​សំដែង​ថា​  គាំទ្រ​ធ្វើ​ការ​ចរចា​សន្តិភាព​ឡើងវិញ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ