ក្រសួង​ការ​បរទេស​ចិនសម្តែង​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី
2016-12-09 17:03:47  cri  Web Editor:Zhai Qianqian

     ថ្ងៃទី ៨ ខែធ្នូ​ លោក​Lu Kang អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេសចិន​បាន​​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា ប្រទេស​ចិន​សម្តែង​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​ ហើយ​រីករាយ​ផ្តល់​ការ​ជួយជ្រោម​ជ្រែង​​អស់​ពី​សមត្ថភាព​ចំពោះ​ប្រទេស​ឥណ្ឌូនេស៊ីសម្រាប់ការ​​ជួយ​សង្រ្គោះគ្រោះ​មហន្តរាយ​​ ។ 

​    តាម​ដំណឹង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៧ ខែធ្នូ​ ខេត្ត​Aceh នៃ​ប្រទេស​ឥណ្ឌូនេស៊ី​​បាន​កើត​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦,៤ ​រីចស្ទ័រ​ គិត​រហូត​មក​ដល់​បច្ចុប្បន្ន យ៉ាង​ហោច​ណាស់​បាន​បណ្តាល​ឲ្យ​មនុស្ស ៩៧ នាក់​ស្លាប់​បាត់​បង់​ជីវិត និង​​ជាង​ ៦០០ នាក់​រង​របួស​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ