ក្រសួង​ការ​បរទេស​ចិនសម្តែង​​​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ក្នុង​ហេតុការណ៍​យន្តហោះ​ធ្លាក់​នៃ​ប្រទេស​ប៉ាគីស្ថាន
2016-12-09 17:02:44  cri  Web Editor:Zhai Qianqian

​      ថ្ងៃទី ​៨ ខែ​ធ្នូ​ លោក​Lu Kang អ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា ប្រទេសចិន​សម្តែងភាព​ឈឺចាប់ខ្លោច​ផ្សា​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​មនុស្ស​ទាំង​អស់ក្នុង​យន្តហោះ​រង​គ្រោះ​នៃ​ប្រទេស​ប៉ាគីស្ថាន​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​​ប្រជាពលរដ្ឋ​ចិន​​ម្នាក់ផង​ដែរ​​ ហើយ​សូម​​សម្តែង​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំចំពោះ​ជន​រង​គ្រោះ​ទាំង​អស់​ ។

      តាម​ដំណឹង​បាន​ឲ្យ​ដឹង​ថា ជើង​យន្តហោះ​PK-661 នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ាគីស្ថាន​បាន​ធ្លាក់​នៅ​ថ្ងៃទី ៧ ខែ​ធ្នូ​ មនុស្ស​ទាំង​អស់​លើ​យន្តហោះ​សុទ្ធ​តែ​រងគ្រោះ​ ដោយ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចិន​ម្នាក់​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ