ក្រសួង​ការ​បរទេស​ចិន ៖ ​រីករាយ​រួម​ជា​មួយ​ឯកអគ្គ​រដ្ឋ​ទូត​​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​ថ្មី ​ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​​​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ចិននិង​អាមេរិក
2016-12-09 17:00:22  cri  Web Editor:Zhai Qianqian

      ថ្ងៃទី ៨ ខែ​ធ្នូ​ លោក​Lu Kang អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​រីករាយ​រួម​ជា​មួយ​លោក​ឯកអគ្គរដ្ឋទូតថ្មី​របស់​​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​​ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិននិង​អាមេរិក​ឲ្យ​រីក​ចម្រើន​ទៅ​មុខប្រកប​ដោយ​ភាព​ស្អាតស្អំ​និង​ស្ថិរភាព​  ។

      កាល​ពី​មុន ក្រុម​ការងារ​អន្តរកាល​របស់​លោក​Donald Trump ​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ថា លោក​Terry Branstad អភិបាល​រដ្ឋ​Lowa នឹង​ត្រូវតែង​តាំង​ឲ្យ​ទទួល​មុខ​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅប្រទេស​ចិន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ