សមាជិក​ទីប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ជួបពិភាក្សា​ការងារ​ជា​មួយ​លោក​ស្រី​Rice ជំនួយការ​កិច្ចការ​សន្តិសុខជាតិ​​នៃ​ប្រធានាធិបតី​អាមេរិក
2016-12-09 16:56:31  cri  Web Editor:Zhai Qianqian

     ថ្ងៃទី ៨ ខែធ្នូ​ លោក​Guo Shengkun សមាជិក​ទីប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​​ជា​មួយ​លោក​ស្រី​Rice ជំនួយ​ការ​កិច្ចការ​សន្តិសុខជាតិ​​នៃ​ប្រធានាធិបតី​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីន​តោន​ ។

លោក​Guo Shengkun បានសកម្ម​​វាយ​តម្លៃ​ចំពោះ​លោកស្រី​Rice ​ដែល​បាន​ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិននិង​អាមេរិក ព្រម​ទាំង​ការ​ជំរុញ​សន្តិសុខ​ផ្នែក​បណ្តាញ​អ៊ី​នធើណេត​និង​កិច្ចសហប្រតិបត្តិការក្នុង​ការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ចិននិង​អាមេរិក ។ 

ជា​ការ​ឆ្លើយ​តប​ លោកស្រី​Rice​ បាន​ថ្លែង​ថា ក្នុង​អំឡុង​ពេល​ប៉ុន្មានឆ្នាំ​កន្លង​មក​នេះ​ សហរដ្ឋ​អាមេរិកនិង​ប្រទេសចិន​បាន​ជំរុញ​ឥត​ឈប់​ឈរ​នូវ​សន្តិសុខ​ផ្នែក​បណ្តាញ​អ៊ីនធើណេត​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​ច្បាប់​​ ដោយ​​ទទួល​បាន​នូវ​ប្រសិទ្ធផល​យ៉ាង​លេច​ធ្លោ​ សង្ឃឹម​ថា ភាគី​ទាំង​ពីរ​អាច​រួម​គ្នា​ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​ សំដៅ​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​មាន​ភាពកាន់​តែ​ស៊ី​ជម្រៅ និង​ជំរុញ​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ​រីក​ចម្រើន​ទៅ​មុខ​ជា​និរន្តរភាព ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ