លោក​ស៊ី​ ជីនភីង ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Antonio Guterres ​អគ្គលេខាធិការ​បម្រុង​នៃ​អង្គការ​សហប្រជាជាតិ​
2016-11-29 16:34:57  cri  Web Editor:Sun Lingling

      ថ្ងៃទី ២៨ ខែ​វិច្ឆិកា​ នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​ ជីនភីង ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Antonio Guterres អគ្គលេខាធិការបម្រុង​​​នៃ​អង្គការ​សហប្រជាជាតិ 

      លោក​ស៊ី​ ជីនភីងបាន​ជូនពរ​លោក​ Guterres ​ដែល​នឹងត្រូវ​ឡើង​​ទទួល​មុខ​តំណែង​ជា​អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ​អាណត្តិ​ក្រោយ​ ហើយ​គូសបញ្ជាក់​ថា ប្រទេស​ចិន​នឹង​ផ្តល់​ការ​គាំទ្រ​យ៉ាងមុត​មាំ​​ចំពោះ​លោក​ Guterres ​​​ក្នុង​ការ​បំពេញ​តួនាទី​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ឲ្យ​បានល្អ  លោក​ស៊ី ជីនភីង​បាន​សង្កត់​ធ្ងន់​ទៀត​ថា ឆ្នាំ​នេះ​ជា​ខួបទី​ ៤៥ ​ឆ្នាំ​នៃ​ការ​ដែល​ប្រទេស​ចិន​ទទួល​បាន​អាសនៈ​ស្រប​ច្បាប់​​ជា​ថ្មី​​​នៅ​អង្គការ​សហប្រជាជាតិ   ក្នុង​អំឡុង​ពេល​ ៤៥ ឆ្នាំ​កន្លង​មក​នេះ​​ ឆ្លង​តាម​រយៈ​ការ​ប្រាស្រ័យ​​ទាក់​ទង​ជាន់​ខ្ពស់​  និង​ការ​បង្កើន​​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្រ្ត​និង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​ ភាគី​ចិន​បាន​រួម​សហការ​យ៉ាង​ស្អិត​ល្មួត​​ជា​មួយ​អង្គការ​សហប្រជាជាតិ​ហើយ​​ទទួល​បាន​សមិទ្ធផល​យ៉ាង​ធំធេង​   ​ប្រទេស​​ចិនសកម្ម​រួម​វិភាគទាន​​ដល់​បុព្វហេតុ​នៃ​អង្គការ​សហប្រជាជាតិ​ ​ហើយ​ក៏​​នឹង​បន្ត​ចូលរួមនិង​គាំទ្រ​​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​អង្គការ​សហប្រជាជាតិ ធ្វើ​ជា​អ្នក​គាំទ្រ​យ៉ាងមុត​មាំ​ចំ​ពោះ​បុព្វហេតុ​នៃ​អង្គការ​សហប្រជាជាតិ និង​អ្នក​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ពហុភាគីនិយម​ ក៏​ដូច​​ជា​អ្នក​គាំពារ​យ៉ាង​មុត​មាំ​​ចំពោះ​របៀបរៀបរយ​និង​សណ្តាប់​ធ្នាប់​​អន្តរជាតិ​ដែល​ចាត់​ទុក​​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​​​អង្គការ​សហប្រជាជាតិ​ជា​ស្នូល​ 

      ជា​ការ​ឆ្លើយ​តប​ លោក​ Guterres ​បាន​​ថ្លែង​អំណរគុណ​ដល់​ភាគី​ចិន​ដែលបាន​​ផ្តល់​ការ​គាំទ្រ​ដ៏មាន​ថ្លៃ​ថ្លា​​ចំពោះរូប​​លោក​ក្នុង​ការបំពេញ​តួនាទី​ជា​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ