ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បង្ហាញ​ថា​ នឹង​ខិតខំប្រឹងប្រែង​បញ្ចប់​ការ​ចរចាស្តីពី​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុងតំបន់​ដោយ​ឈរ​លើ​មូល​ដ្ឋាន​គោរព​ឋានៈស្នូលរបស់​អាស៊ាន​ក្នុង​ពេល​ឆាប់​ៗ
2016-11-25 11:18:10  cri  Web Editor:Li Zhanjing

      ទាក់​ទិន​នឹង​អនាគតនៃ​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយក្នុង​​តំបន់​ លោក​Shen Danyangអ្នក​នាំ​ពាក្យ​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ថា​ ភាគី​ចិន​នឹង​ឈរ​លើ​មូល​ដ្ឋាន​ដែល​គោរព​ឋានៈស្នូលរបស់​អាស៊ានដោយ​ធ្វើកិច្ច​សហប្រតិបត្តិការជាមួយ​និង​បណ្តា​ភាគី​នៃ​ការចារចា​យ៉ាងពេញ​ទំហឹង ខិត​ខំប្រឹងប្រែង​ដើម្បី​បញ្ចប់​ការ​ចរចា​ក្នុង​ពេល​ឆាប់​ៗ​។

      ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែលលោក​Shen Danyang​បាន​ថ្លែងថា​ កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយក្នុង​​តំបន់គឺ​ជា​ការចរចា​ដែល​ផ្តួច​ផ្តើម​និង​ដឹកនាំ​ដោយ​អាស៊ាន​ ភាគី​ចិន​នឹង​ឈរ​លើ​មូល​ដ្ឋាន​ដែល​គោរព​ឋានៈស្នូល​របស់អាស៊ានដោយ​ធ្វើកិច្ច​សហប្រតិបត្តិការជាមួយ​និង​បណ្តា​ភាគីនៃ​ការ​ចរចា​យ៉ាងពេញ​ទំហឹង ​ខិត​ខំប្រឹងប្រែង​ដើម្បី​បញ្ចប់​ការ​ចរចា​ក្នុង​ពេល​ឆាប់​ៗ​ ដើម្បី​រួម​ចំណែក​ជា​កម្លាំង​ដល់​ការ​អភិវឌ្ឍ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​។

      លោក​បាន​សង្កត់​ធ្ងន់​ថា​ មិន​ថា​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជាដៃគូឆ្លង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិកនិង​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយក្នុង​​តំបន់​មានវិវឌ្ឍន៍ទៅ​ថ្ងៃ​អនាគតយ៉ាង​ដូច​ម្តេច​ក៏​ដោយ ប្រទេស​ចិន​បន្តផ្តោត​សំខាន់​ជុំវិញ​ការ​ធ្វើ​កំណែទម្រង់ដោយ​ស៊ី​ជម្រៅ​និងពង្រីក​ការ​បើក​ទូលាយ គិត​ពិចារណាយ៉ាង​ពេញ​លេញ​នូវ​ស្ថានការណ៍​រដ្ឋ​និង​​ស្ថានការណ៍​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​សកម្ម​ចូល​រួម​សកម្មភាពចាត់​ចែង​ពាណិជ្ជកម្ម​ពហុភាគី​និង​ទ្វេភាគី​ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ក៏​នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​និង​សមាជិក​នានា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បង្កើន​តួនាទីនៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុ​ភាគី​ដោយ​ឥតឈប់​ឈរ​ បង្កើត​បរិយាកាសដែល​កាន់​តែមាន​សេរីភាព​និង​ភាព​ងាយ​ស្រួល​ដល់​ពាណិជ្ជកម្ម​ពិភពលោក​ទាំង​មូល​ទៀត​ផង​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ