លោក​ Wang ​GengNian ​អគ្គនាយក​វិទ្យុ​អន្តរជាតិ​ចិន​បាន​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​កំពូល​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​ប្រទេស​ចិន​និង​អាមេរិក​ឡាទីន
2016-11-23 15:50:40  cri  Web Editor:Li Zhanjing

     ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​តាម​ម៉ោង​តំបន់​ សន្និសីទ​កំពូល​នៃ​មគ្គុទេសក៍​ប្រព័ន្ធ​សារ​ព័ត៌មាន​ប្រទេស​ចិន​និង​អាមេរិក​ឡាទីន​ដែល​រៀបចំ​ធ្វើ​ដោយ​ការិយាល័យ​ព័ត៌មាន​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​គណៈកម្មាធិការ​សេដ្ឋកិច្ច​ទ្វីប​អាមេរិក​ឡាទីន​និង​ការ៉ាបីន​នៃ​អង្គការ​សហប្រជាជាតិ​បាន​បើក​ធ្វើ​នៅ​ទី​ក្រុង​សាឌីអាហ្គួ​រដ្ឋធានី​ប្រទេស​ស៊ីលី។ ​លោក​ Wang ​GengNian ​អគ្គនាយក​​វិទ្យុ​អន្តរជាតិ​ចិន​បាន​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​ ដោយ​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​សារ​ព័ត៌មាន​ចិន​និង​អាមេរិក​ឡាទីន​ពង្រីក​វិស័យ​សហការ​គ្នា​ លើក​កំពស់​ស្រទាប់​នៃ​កិច្ច​សហការ​និង​សមិទ្ធផល​នៃ​កិច្ច​សហការ​ ពង្រឹង​​មូលដ្ឋាន​នៃ​មតិ​របស់​ប្រជាពលរដ្ឋ​ ជួយ​ជំរុញ​ដល់​កិច្ច​សហការ​រវាង​ចិន​និង​អាមេរិក​ឡាទីន​ឲ្យ​រីក​ចំរើន​កាន់​តែ​ស៊ី​ជម្រៅ​។

     លោក​ Wang ​GengNian ​គូស​បញ្ជាក់​ថា ​តំបន់​អាមេរិក​ឡាទីន​ជា​តំបន់​ដែល​វិទ្យុ​អន្តរជាតិ​ចិន​ផ្តោត​កម្លាំង​ត្រួស​ត្រាយ​ការ​ផ្សាយ​សំឡេង​ជាប់​រហូត​មក​។​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ​វិទ្យុ​អន្តរជាតិ​ចិន​បាន​បង្កើន​ល្បឿន​រៀប​ចំ​បើក​​សាខា​អង្គភាព​នៅ​តំបន់​អាមេរិក​ឡាទីន ​ធ្វើ​ឲ្យ​កិច្ច​សហការ​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​កាន់​តែ​ស៊ី​ជម្រៅ ​ផលិត​កម្មវិធី​ដែល​មាន​​ឈ្មោះ​ល្បី​ បាន​កកើត​ទៅ​ជា​សភាព​នៃ​កិច្ចការ​ពហុ​ប្រព័ន្ធ​សារ​ព័ត៌មាន​នៅ​តំបន់​អាមេរិក​ឡាទីន។

      លោក Wang Gengnian បាន​លើក​ឡើងនូវសំណើរ​ចំនួន​ពីរ​ស្តីពី​ប្រព័ន្ធ​សារព័ត៌មានរួម​គ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​រវាង​ចិន​និង​អាមេរិក​ឡាទីន​​។ ទី​១​គឺបង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការ​ផ្សព្វ​ផ្សាយ​ ។ ប្រព័ន្ធ​សារព័ត៌មាន​រវាង​ចិន​និង​អាមេរិក​ឡាទីន​ត្រូវ​ក្តាប់​ខ្ជាប់​នូវកាលានុវត្តភាពនៃ​ការ​អភិវឌ្ឍន៍​ការ​រួម​បញ្ចូល​គ្នា​ផ្នែក​ប្រព័ន្ធ​សារព័ត៌មាន​ បង្កើត​វេទិកាចែក​រំលែក​ព័ត៌មាន​ពហុភាសា​ បង្កើន​កិច្ច​សហប្រតិ​បត្តិការ​លើផ្នែក​ដូចជា​ការ​ផ្សាយ​ព័ត៌មាន​ ការ​ប្រមូល​ព័ត៌មាន​ ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ និង​ការ​ផ្លាស់​ប្តូរ​បច្ចេកទេស​ជាដើម​។ ទី​២​គឺ​បង្កើតគម្រោង​កិច្ចសហប្រតិបត្តិការ​។ លោក​បាន​ឧទ្ទេស​នាម​ថា​ វិទ្យុ​អន្តរជាតិ​ចិន​នឹង​សម្រេច​ការ​ផ្សព្វផ្សាយ​នៅ​កន្លែង​ផ្ទាល់​នូវ​កម្មវិធី​ភាសា​ចិន​និង​ការនិយាយពី​ប្រទេស​ចិន​ដែល​ជា​កម្មវិធី​ល្អប្រណិតជាភាសា​អេស្ប៉ាញ់​នៅ​ប្រព័ន្ធ​សារព័ត៌មាន​ដែល​សហការគ្នានៅ​អាមេរិកឡាទីន​។

      លោក​ស្រីAlicia Ba rcena អគ្គលេខាធិការប្រតិបត្តិនៃគណកម្មាធិការសេដ្ឋកិច្ច​អាមេរិក​​ឡាទីនបាន​សំដែង​ការ​កោតសរសើរចំពោះ​សុន្ទរកថា​របស់អគ្គនាយក​វិទ្យុ​លោក​ Wang ​Gengnian ។ លោក​ស្រី​បាន​ថ្លែងថា​ អ្នក​សារព័ត៌មាន​វិទ្យុ​អន្តរជាតិចិន​ប្រចាំ​នៅ​អាមេរិក​ឡាទីន​ធ្លាប់​ធ្វើ​បទ​សម្ភាសន៍​ជាពិសេស​ជាច្រើន​លើក​ចំពោះ​លោកស្រី​ មិន​ត្រឹម​តែបង្ហាញ​ពី​កម្លាំងជាក់​ស្តែងរបស់​វិទ្យុ​អន្តរជាតិចិន​ក្នុង​ផ្នែក​ផ្សព្វផ្សាយប៉ុណ្ណោះទេ​​ ថែម​ទាំងស​បញ្ជាក់​ថា​វិទ្យុ​អន្តរជាតិចិន​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នែក​មនុស្សសាស្រ្ត​រវាង​ចិន​និង​អាមេរិក​ឡាទីន​ទៀតផង៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ