លោក ​Xi ​Jin​ping ​ប្រធានរដ្ឋចិន​អញ្ជើញ​ចូលរួម​សន្និសីទ​ក្រៅ​ផ្លូវការ​របស់​អ្នកដឹកនាំ​លើកទី​២៤​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​ព្រមទាំង​ថ្លែង​សុន្ទរកថា​សំខាន់​
2016-11-22 14:59:32  cri  Web Editor:Sun Lingling

ថ្ងៃ​ទី២០​ខែវិចិ្ឆកា ​សន្និសីទ​ក្រៅផ្លូវការ​របស់​អ្នកដឹកនាំ​លើកទី២៤​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​បាន​បើកធ្វើ​នៅ​ក្រុង​លីម៉ា​ប្រទេស​ប៉េរូ ​។ ​លោក ​Xi ​Jin​ping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​ហើយ​ថ្លែង​សុន្ទរកថា​សំខាន់​ក្រោម​ចំណងជើងថា ​សម្លឹងមើល​ទៅ​កាន់​អនាគត​និង​ត្រួសត្រាយ​ការអភិវឌ្ឍន៍​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​និង​ភាពរុងរឿង​នៃ​អាស៊ីប៉ាស៊ីហ្វីក​ ដោយ​គូសបញ្ជាក់ថា​ ត្រូវ​ធ្វើឲ្យ​ទំនាក់ទំនង​ដៃគូ​អាស៊ីប៉ាស៊ីហ្វីក​កាន់តែ​មាន​ភាពស៊ីជម្រៅ​ យក​ការបើក​ទូលាយ​ទៅ​ស្វែងរក​ការឈ្នះ-ឈ្នះ​ យក​ការរួមបញ្ចូល​គ្នា​ជំរុញ​ភាពរុងរឿង​ ត្រួសត្រាយ​ការអភិវឌ្ឍ៍​ដោយ​ឥត​ឈប់ឈរ​ ដើម្បី​រួមគ្នា​បង្កើត​អនាគត​ល្អបវរ​នៃ​ការអភិវឌ្ឍន៍​អាស៊ី​ប៉ាស៊ីហ្វីក ។

ប្រធានបទ​នៃ​សន្និសីទ​ក្រៅ​ផ្លូវការ​របស់​អ្នកដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​លើកនេះ​គឺ ​កំណើន​ដ៏មាន​គុណភាព​ខ្ពស់​និង​ការអភិវឌ្ឍន៍​របស់​មនុស្សជាតិ ​។

លោក​ Xi ​Jin​ping ​បាន​ថ្លែងក្នុង​សុន្ទរកថាថា ​សន្និសីទ​កំពូល​របស់​អ្នកដឹកនាំ​នៃ​ក្រុម​ប្រទេស​២០​នៅ​ក្រុង​ Hang ​zhou ​ដែល​បើកធ្វើ​នៅ​ខែកញ្ញា​ឆ្នាំនេះ​បាន​គូស​ផែនទីផ្លូវ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែល​ខ្លាំងក្លា ​ជានិរន្តរភាព​ តុល្យភាព​និង​មាន​បរិយប័ន្ន​ បាន​បង្ហាញពី​ស្មារតីនៃ​ទំនាក់ទំនង​ដៃគូ​ដែល​ស្វាគមន៍​ការសាកល្បង​ជាមួយគ្នា ​និង​ការប្តេជ្ញាចិត្ត​នៃ​ការស្វែងរក​ការអភិវឌ្ឍន៍​រួម​ ។​ អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​មាន​តួនាទី​សំខាន់​ចំពោះ​ការជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វីក​និង​ទូទាំង​ពិភពលោក ។

លោក​ Xi​ Jin​ping ​បាន​គូសបញ្ជាក់ថា​ យើង​ត្រូវ​លើកកម្ពស់​កម្រិត​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​បើកទូលាយ​នៃ​អាស៊ីប៉ាស៊ីហ្វីក​ដោយ​មិន​ងាករេ ​គាំទ្រ​របប​ពាណិជ្ជកម្ម​ពហុភាគី ​ព្រមនិង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៃ​អាស៊ីប៉ាស៊ីហ្វីក​ក្នុង​ពេល​ឆាប់ៗ​ផងដែរ​ ។ ​យើង​ត្រូវ​បំបាត់ចោល​ភាពទាល់ច្រក​នៃ​ការតភ្ជាប់​គ្នា​ក្នុង​តំបន់​ដោយ​មិនងាករេ ​អនុវត្ត​ជាក់​ស្តែង​នូវ​គម្រោង​ផែនការ​នៃ​ការតភ្ជាប់គ្នា​រយៈពេល​១០ឆ្នាំ​ដែល​សន្និសីទ​ក្រុងប៉េកាំង​បាន​អនុម័ត​ បង្កើន​ការតភ្ជាប់គ្នា​រវាង​ការផ្តើម​គំនិត​នៃ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ជាមួយ​និង​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​និង​ការផ្តើម​គំនិត​នៃ​កិច្ចសហប្រតិបត្តិការ​របស់​ភាគី​មាន​ពាក់ព័ន្ធ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ