តុលាការ​កំពូល​អេហ៊្សីប​កាត់​ក្តី​លោក Mohamed Morsi អតីត​ប្រធានាធិបតី​ជាប់​គុក​រយៈ​ពេល ២០ ឆ្នាំ
2016-10-23 16:02:25  cri  Web Editor:Guo Xiangqing

     ថ្ងៃទី ២២ ខែ​តុលា តុលាការ​កំពូល​ប្រទេស​អេហ្ស៊ីប​បាន​ធ្វើ​ការ​កាត់​ក្តី​ទី​ចុង​ក្រោយ ដោយ​កាត់​ទោស​លោក Mohamed Morsi អតីត​ប្រធានាធិបតី​ឲ្យ​ជាប់​គុក​រយៈពេល ២០ ឆ្នាំ ពី​បទ​បាន​ចាប់​ឃុំ​មនុស្ស​ដោយ​ខុស​ច្បាប់​និង​បង្ក្រាប​ទៅ​លើ​បាតុករ​ដោយ​កម្លាំង​ហឹង្សា​ក្នុង​សកម្មភាព​តវ៉ា​នៅ​ក្រៅ​ទីស្តីការ​ប្រធានាធិបតី​នា​ឆ្នាំ ២០១២ ។

      នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​តុលាការ​កំពូល​អេហ្ស៊ីប​បាន​ធ្វើ​ការ​កាត់កី្ត​ទី​ចុង​ក្រោយ​ទៅ​លើ​សំណុំ​រឿង​របស់​លោក Morsi ។ នៅ​ពេល​មុន​នេះ លោក Morsi ធ្លាប់​ត្រូវ​កាត់​ទោស​ឲ្យ​ប្រហារ​ជីវិត​និង​ជាប់​គុក​អស់​មួយ​ជីវិត​ជា​ច្រើន​លើក ដោយសារ​​បទ​រត់​ចេញ​ពី​គុក​និង​បទ​ចារកម្ម​ជា​ដើម អនុលោម​តាម​ច្បាប់​អេហ្ស៊ីប លោក Morsi មាន​សិទិ្ធ​ប្តឹង​តវ៉ា​ចំពោះ​ការ​កាត់ក្តី ហើយ​​នៅ​ទី​ចុង​បំផុត តុលាការ​កំពូល​នឹង​ធ្វើ​ការ​កាត់​ក្តី​ទី​ចុង​ក្រោយ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ