លោក Li Yuanchao បេសកជន​ពិសេស​របស់​លោក​ប្រធាន Xi Jinping ទៅ​គោរព​វិញ្ញាណក្ខន្ត​ព្រះមហាក្សត្រ​ ភូមិបុល អាឌុលយ៉ាដេត
2016-10-23 16:00:40  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ២២ ខែ​តុលា លោក Li YuanChao អនុប្រធាន​រដ្ឋ​ចិន និង​ជា​បេសកជន​ពិសេស​របស់​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​គោរព​វិញ្ញាណក្ខន្ត​ព្រះមហាក្សត្រ​ ភូមិបុល អាឌុលយ៉ាដេត ។

      ពេល​ជួប​សន្ទនា​ជា​មួយ​លោក Narong Pipattanasai ឧប​នាយករដ្ឋមន្ត្រី​ថៃ លោក Li Yuanchao បាន​ថ្លែង​ថា ទំនាក់​ទំនង​រវាង​ចិន​និង​ថៃ​ទទួល​បាន​ការ​អភិវឌ្ឍ​ដោយ​បរិសុទ្ធ​និង​ជា​និរន្តរភាព គឺ​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​ការ​យក​ព្រះរាជហឫទ័យ​ទុក​ដាក់​និង​ព្រះរាជ​គាំទ្រ​របស់​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត និង​ព្រះរាជ​វង្សានុរង្ស​របស់​ប្រទេស​ថៃ​ឡើយ ។ ព្រះ​បាទ ភូមិបុល អាឌុល​យ៉ាដេត​ធ្លាប់​មាន​ព្រះរាជ​បន្ទូល​ថា ប្រទេស​ចិន​និង​ថៃ​មាន​ភាព​ជិត​ស្និទ្ធ​មិន​អាច​ឃ្លាត​ពី​គ្នា​បាន​ឡើយ ។ ភាគី​ទាំង​ពីរ​ចិន​និង​ថៃ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​អភិវឌ្ឍន៍​ឥត​ឈប់ឈរ ដែល​នេះ​គឺ​ជា​ការ​ជួយ​រំលែក​ទុក្ខ​ដ៍​ល្អ​បំផុត​ចំពោះ​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ។ ភាគី​ចិន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ទំនាក់​ទំនង​រវាង​ចិន​និង​ថៃ ហើយ​រក្សា​យកចិត្ត​ទុក​ដាក់​ចំពោះ​មិត្តភាព​ជា​មួយ​ព្រះរាជ​វង្សានុវង្ស​ថៃ ជឿ​ជាក់​ថា មិត្តភាព​រវាង​ចិន​និង​ថៃ​ពិត​ជា​នឹង​ត​កូន​ត​ចៅ​ត​រៀងទៅ ។

      លោក Narong Pipattanasai បាន​ថ្លែង​ថា សូម​ថ្លែង​អំណរគុណ​ដល់​លោក Li Yuanchao ឧប​នាយក​រដ្ឋមន្ត្រី​ចិន​ដែល​បាន​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ត​ជា​ពិសេស ក្នុង​ឋានៈ​ជា​បេសកជន​ពិសេស​របស់​លោក Xi Jinping ប្រជាន​រដ្ឋ​ចិន ការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​របស់​អ្នក​ដឹកនាំ រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ចំពោះ​ព្រះរាជ​វង្សានុវង្ស រាជ​រដ្ឋាភិបាល​និង​ប្រជាជន​ថៃ ។ សមាជិក​ព្រះរាជ​វង្សានុវង្ស​ថៃ​តែង​តែ​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន មាន​ចំណង​មិត្តភាព​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយ​ប្រទេស​ចិន ហើយ​ស្នង​តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះមហាក្សត្រ បន្ត​ជំរុញ​បុព្វហេតុ​មេត្រីភាព​រវាង​ថៃ​និង​ចិន​រីក​ចំរើន​ទៅ​មុខ​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ