ការ​ប៉ះ​ទង្គិច​បាន​ផ្ទុះ​ឡើង​ម្តង​ទៀត​បន្ទាប់​ពី​បញ្ចប់​បទឈប់​បាញ់​គ្នា​នៅ​Aleppoប្រទេស​ស៊ីរី
2016-10-23 15:32:11  cri  Web Editor:Zheng Lei

     បន្ទាប់​ពី​បញ្ចប់​បទ​ឈប់​បាញ់​គ្នាផ្នែក​​មនុស្សធម៌និយម​ដែល​បាន​ដំណើរ​ការ​អស់​រយៈ៣ថ្ងៃ កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​និង​កង​កម្លាំង​ប្រដាប់​អាវុធប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​កង​បាន​កើត​មាន​ការ​ប្រយុទ្ធ​គ្នាយ៉ាង​ក្តៅ​គគុកម្តងទៀត​នៅ​Aleppo​ដែល​ជា​ក្រុង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា។

     តាម​ប្រព័ន្ធ​សារ​ព័ត៌មាន​ស៊ីរី​ផ្សាយ​ដំណឹង​ថា ការ​បាញ់​គ្នា​នេះ​សំខាន់​គឺ​ប្រមូល​ផ្តុំ​នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ក្រុងAleppoដែល​ត្រូវ​គ្រប់​គ្រង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​បក្ស​ពួក​ប្រឆាំង​និង​អង្គការ​ជ្រុល​និយម។នៅ​ក្រោម​ការ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​បាន​ទទួល​ការ​វិវឌ្ឍ​ខាង​យោធា​ក្នុង​តំបន់Salah al-Din។

     នាយ​ទាហាន​នៃ​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ដែល​មិន​ព្រម​បង្ហើប​​ឈ្មោះ​មួយ​រូប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ស៊ីនហ្វា​ថា ក្នុង​អំឡុង​ពេល​បទ​​ឈប់​បាញ់​គ្នា​ខាង​មនុស្សធម៌និយម គឺ​មាន​តែ​ពួក​ប្រដាប់​អាវុធ​នៃ​អង្គការAhrar al–Sham

ដែល​ជា​កម្លាំង​ប្រដាប់​អាវុធ​នៃ​បក្ស​ពួក​ប្រឆាំង​៧​នាក់​ប៉ុណ្ណោះ​បាន​ចុះ​ចាញ់​ចំពោះ​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី ហើយ​នៅ​មាន​ប្រជាជន​សមាញ្ញ​ភាគ​តិច​ទៀត​បាន​ដក​ខ្លួន​ចេញ​ពីតំបន់​ភាគ​ខាង​កើត​ក្រុងAleppo។ផ្នែក​យោធា​ស៊ីរី​បាន​ស្តីបន្ទោស​អង្គការ​ជ្រុល​និយម​ដែល​បាន​បំផ្លាញ​បទ​​ឈប់បាញ់គ្នា​លើកនេះ​ដោយ​ចេតនា រារាំង​ដល់​ប្រជាជន​សមាញ្ញ​ដក​ខ្លួន​ចេញពី​តំបន់Aleppo។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ