អ្នក​រង​គ្រោះ​ក្នុង​ឧប្បត្តិហេតុ​រទេះ​ភ្លើង​រត់​ចេញ​ពី​ផ្លូវ​ដែក​នៅប្រទេស​កាមេរុន​ឡើង​ដល់​៧០​នាក់
2016-10-23 15:31:32  cri  Web Editor:Zheng Lei

 ឧប្បត្តិហេតុ​រទេះ​ភ្លើង​រត់​ចេញ​ពី​ផ្លូវ​ដែក​ដែល​កើត​ឡើង​នៅ​តំបន់Esekaភាគ​កណ្តាល​ប្រទេស​កាមេរុនកាល​ពី​ថ្ងៃ​ទី​​២១​ខែ​តុលា បច្ចុប្បន្ននេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៧០​នាក់​ស្លាប់​និង​៦០០នាក់​រង​របួស។

      លោកBiyaប្រធានាធិបតី​កាមេរុនបាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​​ដើម្បី​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​ក្នុង​ឧប្បត្តិហេតុ​លើក​នេះ ព្រម​ទាំង​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​មាន​ពាក់​ព័ន្ធ​ធ្វើ​ការ​ពិនិត្យ​អង្កេត​ចំពោះ​មូលហេតុ​នៃ​ឧប្បត្តិហេតុ។

     នៅ​ថ្ងៃ​ដដែល លោកBiyaបាន​ប្រកាសថា ថ្ងៃ​ទី​២៤​ខែ​តុលា​ជា​ថ្ងៃ​​កាន់​ទុក្ខ​ទូទាំង​ប្រទេស ដល់​ពេល​នោះ នៅ​ទូទាំង​ប្រទេស​កាមេរុន​ព្រម​និង​អង្គការ​ប្រចាំ​បរទេស​នានា​នឹង​បង្ហូត​ទង់​ជាតិ​ត្រឹម​​ពាក់​កណ្តាល​ដើម្បីសម្តែង​​មរណទុក្ខ។

     ថ្ងៃ​ទី​២១​ខែ​តុលា រទេះ​ភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​បើក​ពី​រដ្ឋធានី​យ៉ាអុនដេ​ទៅ​កាន់​រដ្ឋធានី​សេដ្ឋកិច្ច​Doualaបាន​កើត​ឧប្បត្តិហេតុ​រត់​ចេញ​ពី​ផ្លូវ​ដែក​នៅ​តំបន់​Eseka។បច្ចុប្បន្ន បុគ្គលិក​ជួយ​សង្រ្គោះ​នៅ​តែ​បន្ត​​រុក​រក​អ្នក​រង​គ្រោះ​នៅ​កន្លែង​កើត​ហេតុ ហើយ​អ្នក​រង​របួស​ទាំង​អស់​បាន​ត្រូវ​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ទទួល​ការ​ជួយ​សង្រ្គោះ​និង​ព្យាបាល។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ