មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងថា​ កងកម្លាំងប្រដាប់​អាវុធ​រដ្ឋអ៊ីស្លាម​បាន​បង្ខំ​ឲ្យ​ប្រជាជន​ស៊ីវិលធ្វើ​ជា​ខែល​​​មនុស្ស
2016-10-22 15:27:05  cri  Web Editor:Li Zhanjing

      ថ្ងៃ​ទី​២១​ខែ​តុលា​​ លោក​Zeid Al-Hussein ឧត្តម​ស្នងការ​ទទួល​បន្ទុកកិច្ចការសិទ្ធិ​មនុស្សនៃ​អង្គការ​​​​សហប្រជាជាតិ​បាន​ថ្លែងថា​ អង្គការរដ្ឋអ៊ីស្លាមដែលជា​អង្គការ​ជ្រុល​និយម​បាន​ចាប់​ពង្រត់​ប្រជាជនស៊ីវិលធ្វើ​ជាខែលមនុស្ស​​នៅ​ក្រុង​Mosulប្រទេស​អ៊ី​រ៉ាក់​។

      លោក​Husseinបាន​ថ្លែងថា​ នៅថ្ងៃ​ទី​១៧​ខែ​តុលា​នេះ​ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បំផុស​សង្គ្រាមនៅ​​Mosul អង្គការរដ្ឋអ៊ីស្លាមបាន​ចាប់​ប្រជាជន​នៅ​ក្រៅ​ទីក្រុង​Mosulចូល​ទៅ​ក្នុងទីក្រុង​ដើម្បីធ្វើ​ជា​​ចំណាប់​ខ្មាំង​ ជន​ប្រដាប់​អាវុធ​រដ្ឋអ៊ី​ស្លាម​បាន​បាញ់​សម្លាប់​ប្រជាជន​ស៊ីវិល​យ៉ាង​ហោចណាស់​៤០​នាក់​ និងប្រើ​អំពើ​ហិង្សាដើម្បីគំរាម​កំហែង​ចំពោះ​ប្រជាជន​ស៊ីវិល​ដែល​ព្យាយាមរត់​គេច​ខ្លួន​។

      លោក​Husseinបានគូសបញ្ជាក់​ទៀតថា​ ចាប់​ពី​ឆ្នាំ​២០១៤​អង្គការរដ្ឋអ៊ី​ស្លាមបាន​កាន់កាប់ក្រុង​​​​Mosul ​មក​ បានប្រើ​អំពើ​ហិង្សា​​មួយ​ចំនួន​ដូចជាធ្វើទារុណកម្ម​និង​សម្លាប់ ​​ប្រជាជន​ស៊ីវិល​នៅ​តបន់នោះ​​ ប្រជាជន​ស៊ីវិល​នៅ​តំបន់​នោះស្ថិតនៅ​ស្ថានការណ៍​គ្រោះ​ថ្នាក់​ ។ ​លោក​Husseinនៅ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ី​រ៉ាក់​ការពារសុវត្ថិភាពរបស់​ប្រជាជន​ស៊ីវិលឲ្យបាន​កាន់​តែ​ល្អ​ក្នុង​សង្គ្រាម​ដណ្តើម​យក​​ទីក្រុង​Mosulមក​វិញ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ