លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិនជួបពិភាក្សា​ការងារ​ជាមួយ​និងលោក Modi ​នាយករដ្ឋ​មន្រ្តីឥណ្ឌានិង​លោក​Putinប្រធានាធិបតី​រុស្ស៊ីដាច់ដោយ​ឡែក
2016-10-16 16:19:33  cri  Web Editor:Li Zhanjing

      ថ្ងៃ​ទី​១៥​ខែ​តុលា​ លោក​Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយនិងលោក​  Modi ​នាយករដ្ឋ​មន្រ្តីឥណ្ឌានិង​លោក​Putinប្រធានាធិបតី​រុស្ស៊ីដាច់ដោយ​ឡែកនៅ​តំបន់​ Goa ​ប្រទេស​ឥណ្ឌា។

      ពេល​ជួប​សន្ទនា​ជាមួយ​និង​លោក Modi  លោក​Xi Jinpingបាន​គូស​បញ្ជាក់​ថា​ ទំនាក់​ទំនង​រវាង​ចិន​និង​ឥណ្ឌា​ដែល​មាន​​ភាពបរិសុទ្ធ​និងភាពនឹងនរ​ មិន​គ្រាន់​តែ​មាន​ប្រយោជន៍​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសទាំង​ពីរ​បណ្ណោះ​ទេ​ ថែម​ទាំង​មានផល​ប្រយោជន៍​ដល់​ការគាំពារផល​ប្រយោជន៍​ដ៏​សមរម្យ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​គ្រប់​គ្រង​ទូទាំង​ពិភពលោក​និង​ប្រព័ន្ធ​អន្តរជាតិ​ផង​ដែរ។ ភាគី​ចិន​រីក​រាយ​ជាមួយភាគី​ឥណ្ឌា​ក្នុង​ការជំរុញ​ឲ្យ​កិច្ចជំនួប​ពិភាក្សា​ការងារ​លើក​ទី​៨​នៃ​ប្រមុខ​រដ្ឋ​ប្រទេស​BRICKSទទួល​បាន​សមទ្ធិផល​ដ៏​វិជ្ជមាន ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​កាន់តែស៊ី​ជម្រៅ​ លើក​កម្ពស់​កម្រិត​កិច្ចសហប្រតិបត្តិការ បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទងនិង​ការសម្របសម្រួល​នៅ​លើ​បញ្ហា​អន្តរជាតិ​ដ៏សំខាន់​ និងគាំពារ​ផល​ប្រយោជន៍​រួម​ជាដើម។​  ភាគី​ចិន​រីករាយរួម​​ជាមួយ​និង​ប្រទេស​ជាសមាជិក​ប្រទេស​BRICKSក្នុង​នោះ​បូក​រួម​ទាំង​ប្រទេស​ឥណ្ឌា​ខិតខំប្រឹងប្រែង​ រៀបចំ​ឲ្យ​បាន​ល្អ​នូវ​កិច្ច​ជំនួប​ពិភាក្សា​ប្រមុខ​រដ្ឋ​លើក​ទី​៩​នៅ​ឆ្នាំ​ក្រោយ​។

      ដោយ​ឡែកលោកModi បានថ្លែងថា​ ប្រទេស​ឥណ្ឌា​និង​ចិន​រក្សា​ទំនាក់​ទំនងជាន់​ខ្ពស់​និង​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ដ៏​មមាញឹក​ ជាពិសេ​ថែមទាំងមាន​ប្រយោជន៍​ដល់​ការ​បង្កើន​ការ​យល់​ដឹងពី​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​មានភាពស៊ី​ជម្រៅ​ សមស្រប​និង​ផល​ប្រយោជន៍​រួម​នៃ​ការ​អភិវឌ្ឍនិង​ភាព​រុងរឿងរវាង​ប្រទេសទាំង​ពីរនិង​តំបន់​។ ​មិនត្រឹមតែប៉ុណ្ណោះប្រទេសឥណ្ឌានិង​ចិន​មាន​កាតព្វកិច្ច​ពួតដៃ​គ្នា​ខិតខំប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ឲ្យ​សតវត្សទី​២១​ក្លាយទៅ​ជា​សតវត្សអាស៊ី​។​​

      ពេល​ជួប​សន្ទនា​ជាមួយ​និង​​លោក​​Putin  លោកXi Jinping បាន​សង្កត់​ធ្ងន់ថា​ ប្រទេស​​ចិន​និង​រុស្ស៊ី​គួរតែមានភាពស្និទស្នាល​ក្នុង​​ការ​សម្របសម្រួល​និង​ការសហការគ្នា​ក្នុងក្រប​ខ័ណ្ឌ​ពហុភាគីដូចជា អង្គការសហប្រជាជាតិ​ អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ​ ប្រទេស​BRICKSជាដើម​ រួម​គ្នា​ជំរុញ​ឲ្យ​សណ្តាប់​ធ្នាប់​អន្តរជាតិ​អភិវឌ្ឍន៍ទៅ​តាម​ទិសដៅ​ដែលកាន់​តែ​យុត្តិធម៌​និង​សមរម្យ​ គាំពារ​ឲ្យ​បាន​ល្អ​នូវ​ផល​ប្រយោជន៍​របស់​ប្រទេស​ទីផ្សា​ថ្មី​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

      ដោយ​ឡែក​លោក Modi បាន​ថ្លែងថា​ ប្រទេស​រុស្ស៊ី​ខិតខំប្រឹងប្រែង​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ជាមួយ​ភាគី​ចិន​ គាំទ្រ​ប្រទេស​ចិន​រៀបចំធ្វើ​កិច្ច​ជំនួប​ពិភាក្សាការងារអ្នក​ដឹកនាំ​ប្រទេស​​BRICKSលើក​ទី​៩ ដោយ​ជោគ​ជ័យ​នៅ​ឆ្នាំ​ក្រោយ​ ។ ប្រទេស​ចិន​ជា​ដៃគូសេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​រុស្ស៊ី​ ភាគី​រុស្ស៊ី​រីក​រាយ​រួមជាមួយ​និង​ភាគី​ចិន​ ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​វិស័យ​ដូចជា​ថាមពល​ ហេដ្ឋារចនាសម្ព័ន្ធ​គមនាគម៍​ ផលិតកម្ម​អាកាសចរណ៍​ព្រម​និង​អវកាស​កាន់​តែ​ស៊ី​ជម្រៅ​ ។ ភាគី​រុស្ស៊ី​គាំទ្រ​សហព័ន្ធ​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ីនិងគំនិតផ្តួចផ្តើម​តំបន់​សេដ្ឋកិច្ច​ផ្លូវ​សូត្រតភ្ជាប់​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផងដែរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ