កិច្ច​ព្រម​ព្រៀង​ទី​​ក្រុង​ប៉ារីស​ជិត​នឹង​ចូល​ជា​ធរមាន​​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​នូវ​អំណរ​អរ​គុណ​ចំពោះ​តួ​នាទី​ដ៏​សកម្ម​របស់​ប្រទេស​ចិន
2016-10-07 15:12:27  cri  Web Editor:Ma Xiaoqing

     កិច្ច​ព្រម​ព្រៀង​ទី​​ក្រុង​ប៉ារីស​ដែល​ទប់​ទល់​នឹង​បម្រែ​បម្រួល​ធាតុអាកាស​នឹង​ចូល​ជា​ធរមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា។​ខាង​មុខ​នេះ​ ​លោក​ Erik ​Solheim ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នា​ពេល​កន្លង​ទៅ​នេះ​ថា​ សូម​អរគុណ​ប្រទេស​ចិន​ដេល​បាន​ដើរ​តួ​នាទី​ដ៏​សកម្ម​ក្នុង​ដំណើរ​នៃ​ការ​ជំរុញ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ​និង​តួ​នាទី​លក្ខណៈ​ដឹក​នាំ​របស់​ប្រទេស​ចិន​ក្នុង​ការ​អភិបាល​បរិស្ថាន​ទូ​ទាំង​ពិភពលោក។

លើស​ពី​នេះ​ លោក​ Erik ​Solheim ​បាន​ថ្លែង​បន្ត​ថា​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ​ ប្រទេស​ចិន​និង​ប្រទេស​អាមេរិក​គឺ​​ជា​ប្រទេស​ដែល​មាន​​តួ​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក​ហើយ​បាន​អនុម័ត​លើ​កិច្ច​ព្រម​ព្រៀង​ទី​​ក្រុង​ប៉ារីស​ ​ចំពោះ​ការ​នេះ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការ​ចូល​ជា​ធរមាន​និង​អនុវត្ត​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។

    លោក​នៅ​បាន​ឧទ្ទសនាម​ថា​ ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ពិគ្រោះ​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ចិន​នូវ​ផែន​ការ​សហការ​ថែម​មួយ​កម្រិត​ទៀត​ ​សង្ឃឹម​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​បៃតង​និង​ហេដ្ឋរចនា​សម្ព័ន្ធ​បៃតង​ជា​ដើម​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ ​និង​ឧទ្ទសនាម​អំពី​រូប​មន្ត​នៃ​ការ​អភិវឌ្ឍន៍​បៃតង​របស់​ប្រទេស​ចិន​ទៅ​ឲ្យ​ប្រទេស​ជា​​ច្រើន​បាន​ដឹង ​ពង្រីក​តួនាទី​ដឹក​នាំ​របស់​ប្រទេស​ចិន​ដោយ​មាន​លក្ខណៈ​ពេញ​លេញ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​បៃតង​នៅ​ទូ​ទាំង​ពិភពលោក។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ