ការ​ដែល​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​កំណត់​ពី​ទីតាំង​សម្រាប់​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំងមីស៊ីល​THAAD ​រង​ការ​ប្រឆាំងពី​ពលរដ្ឋ​​ក្នុង​ប្រទេស
2016-10-01 15:36:35  cri  Web Editor:Zhai Qianqian

      ក្រោយ​ពី​ក្រសួង​ការពារជាតិ​​កូរ៉េ​ខាង​ត្បូង​បាន​កំណត់​យក​ទីលាន​វាយ​កូន​គោលរដ្ឋ​Seongju-gun​ ​​ជាកន្លែង​​សម្រាប់​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​THAAD នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​មក ក៏​បាន​រង​ការ​ប្រឆាំងពី​ក្រុម​ប្រជាពលរដ្ឋ​ ​និង​ក្រុម​សាសនា​ជាច្រើននៃ​ប្រទេស​កូរ៉េ​ខាង​ត្បូងដោយ​ពួក​គេ​​បាន​រៀបចំ​សកម្មភាព​បាតុកម្ម​ ដើម្បី​ប្រឆាំង​នឹង​ប្រព័ន្ធប្រឆាំង​មីស៊ីល​​THAAD​ ហើយ​បក្ស​ប្រឆាំង​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏នាំ​គ្នា​​ទិទៀន​​ចំពោះរឿង​​នេះ​ដែរ​ ។

ថ្ងៃ​ដដែល​ សមាគម​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​រៀប​ចំ​សកម្មភាព​បាតុកម្ម​នៅ​មុខ​ស្ថាប័ន​ការពារ​ជាតិ​ ហើយ​អះអាង​ថា​ ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​គ្មាន​ទីតាំង​ល្អ​សម្រាប់​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​THAADនោះទេ​ ការ​​លុប​ចោល​នូវ​ការ​សម្រេច​ចិត្ត​អំពី​ការ​ដាក់​ពង្រាយទើប​ជា​ចម្លើយ​​តែ​មួយ​គត់ ។

បក្ស​មិន​កាន់​អំណាច​កូរ៉េ​ខាង​ត្បូង​ក៏បាន​នាំ​គ្នា​​ទិទៀនដែរ​ថា​ ប្រការ​ដែល​រដ្ឋាភិបាល​ជ្រើស​រើស​ទីតាំង​សម្រាប់​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​​​មីស៊ីល​THAAD​ ជា​សេចក្តី​សម្រេច​ចិត្តដ៏​ប្រថុចញ៉ុច​​និងមិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ។

ដោយ​ឡែក​ ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​បានឲ្យ​ដឹង​​ទៀត​ថា នឹង​ខិត​ខំ​ដោយ​ពេញ​ទំហឹង​ដើម្បី​បញ្ចប់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធប្រឆាំង​មីស៊ីល​THAAD​ក្នុង​ឆ្នាំ​ក្រោយ​ សំដៅ​ការពារ​សន្តិសុខ​ជាតិ​និង​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្រោម​ការ​គំរាម​កំហែងយ៉ាង​ធ្ងន់​ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នូវ​អាវុធ​​នុយគ្លេអ៊ែរនិង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ ៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ