លោក​Kerry រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ខិត​ខំ​​ដើម្បី​បង្កើន​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន
2016-10-01 15:35:35  cri  Web Editor:Zhai Qianqian

​​​​ថ្ងៃ​ទី ៣០​ ខែកញ្ញា​ លោក​Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្ញើ​សារ​ជូនពរ​ខួបទី​​ ៦៧ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​​ថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​អាមេរិក​និង​ចិន​បាន​ផ្តល់​​​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​រហូត​ដល់​ពិភពលោក​ទាំង​មូល​ផង​ ​អាមេរិក​នៅ​តែ​ខិត​ខំ​ដើម្បី​​បង្កើន​ទំនាក់​ទំនង​ជា​មួយ​និង​ប្រទេស​ចិនដដែល​​ ។

លោក​Kerry​ ថ្លែង​ថា ក្នុង​ឱកាស​អបអរ​​​ខួបទី​​ ៦៧ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ លោក​សូម​តាង​នាមឲ្យ​​លោក​អូបាម៉ា​ ប្រធានាធិបតី​អាមេរិកនិង​ប្រជាជន​អាមេរិក​ សម្តែង​ការ​ជូន​ពរ​ដ៏​ស្មោះ​ចំពោះ​ប្រជាជន​ចិន ។ សហរដ្ឋ​អាមេរិក​សូម​ជូន​ពរ​ប្រជាជន​ចិនឲ្យ​​ឆ្លងថ្ងៃ​​បុណ្យ​ជាតិ​ប្រកប​ដោយ​សេចក្តី​សុខ​​និង​ភាព​សប្បាយ​រីករាយ​ ។

លោក​Kerryមានប្រសាសន៍​ទៀត​ថា ឆ្លង​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ ប្រទេស​ទាំង​ពីរ​​អាមេរិក​និង​ចិន​​នាំ​មុខ​ពិភពលោក​ក្នុង​ការ​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ​និង​ការ​គំរាម​កំហែង​លើ​វិស័យ​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក​ ។  កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​មិន​គ្រាន់​តែ​ផ្តល់​​ផលប្រយោជន៍​​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ក៏​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ