សន្និសីទ​រដ្ឋមន្រ្តី​ក្រសួងអប់រំ​នៃប្រទេសBRICS​លើក​ទី ៤ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ស្តីពី​ការអប់រំ​ញូវដឺលី
2016-10-01 15:44:47  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ទី ៣០ ខែកញ្ញា សន្និសីទ​រដ្ឋមន្រ្តី​ក្រសួងអប់រំ​នៃ​ប្រទេសBRICS​លើក​ទី ៤ បាន​សម្ពោធបើក​នៅ​ក្រុង​NEW DELHI ប្រទេសឥណ្ឌា នៅក្នុង​សន្និសីទ តំណាង​នៃ​ក្រសួង​អប់រំ​នៃ​ប្រទេសBRICS​ទាំង ៥ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ស្តីពី​ការអប់រំ​NEW DELHI ។ លោក​Haoping អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​សន្និសីទ​និង​ថ្លែងសុន្ទរកថា ។

    សេចក្តីប្រកាស​ស្តីពី​ការអប់រំ​NEW DELHI បាន​គូសបញ្ជាក់ថា ប្រទេសBRICS​គប្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជំរុញ​ការអប់រំ​ប្រកបដោយ​បរិយាប័ន្ន ហើយ​សង្ឃឹម​ប្រទេសនានា​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​ខាង​ការអប់រំ​ផ្នែក​វិជ្ជាជីវៈ ការធានា​គុណភាព​អប់រំ ការរៀនសូត្រ​អស់មួយ​ជីវិត ការបង្វែ​សមិទ្ធផល​សាលាឧត្តមសិក្សា​និង​ជំរុញ​ការផ្លាស់ប្តូរ​រវាងគ្រូបង្រៀន​និង​និស្សិត​ជាដើម ។

    លោក​Haoping​បាន​លើកពី​គំនិត​ផ្តួចផ្តើម​ចំនួន ៣ ចំណុច​អំពី​សេចក្តីប្រកាស​ស្តីពី​ការអប់រំ​NEW DELHI ទី ១ គឺ​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាង​សកលវិទ្យាល័យ​នៃប្រទេសBRICS ទី ២ គឺ​លើឋកទឹកចិត្ត​ឲ្យមាន​ការរួមគ្នា​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត​និង​ការរួមគ្នា​បណ្តុះបណ្តាល​អ្នកមានទេពកោសល្យ ទី ៣ គឺ​ពង្រីក​ចរាចរណ៍​រវាង​គ្រូបង្រៀន​និង​និស្សិត ផ្តល់​ភាពងាយស្រួល​និង​សេវាកម្ម​ដល់​ពួកគេ​ដើម្បី​រៀនសូត្រ​និង​សិក្សាស្រាវជ្រាវ​នៅ​ប្រទេស​គូភាគី ។ ការផ្តួចផ្តើមគំនិត​ខាងលើ​បានត្រូវ​ទទួលស្គាល់​កម្រិតខ្ពស់​ពីសំណាក់តំណាង​ប្រទេសនានា​ដែល​ចូលរួមសន្និសីទ ហើយ​បាន​ដាក់បញ្ចូល​ក្នុង​សេចក្តីប្រកាស​ស្តីពី​ការអប់រំ​NEW DELHI ផងដែរ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ