លោ Xi Jinping ប្រធាន​រដ្ឋចិន​បាន​ធ្វើ​កិច្ចពិភាក្សាការងារ​ជាមួយ​និង​ប្រធានាធិបតី​បេឡារុស ប្រមុខ​រដ្ឋប្រទេស​ទាំង​ពីរ​សម្រេច​ចិត្ត​បង្កើត​ទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយរវាង​ចិន​និង​បេឡារុស​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ ​សហប្រតិបត្តិការ​ឈ្នះ​ៗ
2016-09-30 15:32:24  cri  Web Editor:Li Zhanjing

      ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ លោក ​Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ធ្វើ​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​និង​លោក​ Alexandr Lukashenko ប្រធានាធិបតី​បេឡារុស​នៅ​វិមានសភាប្រជាជនក្នុង​ក្រុង​​ប៉េកាំង​។ ប្រមុខរដ្ឋប្រទេស​ទាំង​ពីរ​សម្រេច​ចិត្តបង្កើត​ទំនាក់​ទំនង​ភាពជាដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិននិង​បេឡារុស​ដែល​មាន​ការជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​និង​សហប្រតិបត្តិការ​ឈ្នះ​ៗ​​ អភិវឌ្ឍន៍​មិត្តភាព​រវាង​ភាគីទាំង​ពីរ​ ពួត​ដៃ​គ្នា​បង្កើតសហគមន៍រួម​ផល​ប្រយោជន៍តែមួយ​និង​សហគមន៍រួម​វាសនា​តែ​មួយ​។

      លោក Xi Jinping បាន​វែក​ញែកថា​ កម្រិតស្និទស្នាល​នៃ​ការផ្លាស់​ប្តូរ​និង​កិច្ច​សហប្រ​តិ​បត្តិ​ការរវាងប្រទេស​ទាំង​ពីរ​នាពេល​បច្ចុប្បន្ន​បានកន្លងហួស​ពីកម្រិតនៃពេលវែលា​ណា​មួយក៏​ដោយ​ក្នុង​ប្រវត្តិសាស្រ្ត​ ការអភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី​កំពុង​ឆ្ពោះ​ទៅ​កាន់​កម្រិត​កាន់​តែ​ខ្ពស់​ ។ ​ភាគីចិន​រីករាយ​រួម​ជាមួយ​ភាគី​បេឡារុស​ គាំពារ​និន្នាការដែលមាន​កម្លាំង​ខ្លាំង​នៃ​ការអភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​ចិននិង​បេឡារុស​ ក្តាប់​ជាប់​នូវ​កាលានុវត្តភាព​ដ៏​កម្រមានដែល​នាំ​មក​ដោយ​ការរួម​គ្នា​កសាង​យុទ្ធសាស្រ្ត"​ខ្សែក្រវ៉ាត់​មួ​យ​និង​ផ្លូវមួយ"​ ដើម្បី​ចាក់​បញ្ចូលកម្លាំងចលករ​ថ្មី​ដល់​ការអភិវឌ្ឍន៍​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ បង្កើត​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ​។

      លោក Alexandr Lukashenko ជូនពរ​ប្រទេស​ចិន​ដែលបានបើកធ្វើ​កិច្ចប្រជុំ​កំពូល​ ក្រុម​ប្រទេស​២០​ក្រុង​Hangzhouដោយ​ជោគ​ជ័យ​និង​បុណ្យ​ជាតិចិនខួប​៦៧​ឆ្នាំ​ដែល​ជិត​នឹង​មក​ដល់​ ។ ​លោក Alexandr Lukashenko បាន​ថ្លែងថា​ ក្នុង​នាម​ជា​ដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រោងជ្រោយ​ ភាគីទាំង​ពីរ​មាន​ផល​ប្រយោជន៍​ដូច​គ្នា​និង​​វិស័យ​កិច្ចសហប្រតិ​បត្តិ​ការ​​ដ៏​ទូលំទូលាយ​។ ភាគី​បេឡារុស​សកម្មគាំទ្រការ​ផ្តួចផ្តើម​យុទ្ធ​សាស្រ្ត​"ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​"របស់​ភាគី​ចិន​ ហើយរីករាយ​ធ្វើ​ការ​តភ្ជាប់យុទ្ធសាស្ត្រ​នេះ​ជាមួយ​និង​យុទ្ធសាស្រ្ត​ការអភិវឌ្ឍន៍​របស់​ខ្លួ​ន​ ព្រម​និង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​នៃការវិនិយោគ​សេដ្ឋកិច្ច​របស់ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​​ដល់​កម្រិត​ថ្មី​មួយ​ ជំរុញ​ឲ្យ​ការកសាង​ឧទ្យាន​ឧស្សាហកម្ម​រវាង​ចិននិង​បេឡារុស​ក្លាយ​ទៅ​ជា​គម្រោង​គំរូ​នៃ​ការកសាង​យុទ្ធសាស្រ្ត​"ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​"៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ