ក្រសួង​ការពារ​ជាតិ​ចិន​បាន​សំដែង​អាកប្បកិរិយា​ស្តីពី​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាយ​ប្រព័ន្ធ​THAAD ​ហើយ​ថ្លែង​ថា​ ភាគី​ចិន​មិន​ទទួល​ខុស​ត្រូវ​ជំនួស​អ្នក​ដទៃ​ក្នុង​​បញ្ហា​នុយគ្លែអ៊ែរ​កូរ៉េ​ខាង​ជើង
2016-09-30 15:39:27  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​ធ្វើ​សន្និសីទ​កាសែត​ជា​ប្រចាំ ​លោក ​Yang ​YuJun ​អ្នក​នាំ​ពាក្យ​ព័ត៌មាន​បាន​ឆ្លើយ​សំនួរ​របស់​អ្នក​យក​ព័ត៌មាន​ប្រទេស​ចិន​និង​បរទេស​អំពី​វេទិកា​Xiang ​Shan ​និង​បញ្ហា​ចំណុច​ក្តៅ​ដូច​ជា​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាយ​ប្រព័ន្ធ​THAAD ​ជា​ដើម​។

លោក ​Yang ​YuJun ​បាន​ថ្លែង​ថា​ វេទិកា​Xiang ​Shan ​លើក​ទី​៧​ដែល​រៀបចំ​ធ្វើ​ដោយ​សមាគមន៍​វិទ្យាសាស្រ្ត​យោធា​ចិន​និង​សមាគមន៍​យុទ្ធសាស្រ្ត​អន្តរជាតិ​ចិន​នឹង​ធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ខែ​តុលា។​បច្ចុប្បន្ន​នេះ​មាន​ប្រទេស​និង​អង្គការ​ជាង​៦០​បាន​បញ្ជាក់​ថា​នឹង​ចាត់​បញ្ជូន​គណៈប្រតិភូ​មក​ចូល​រួម​វេទិកា​លើក​នេះ ​ក្រៅ​ពី​នេះ​ នៅ​មាន​តំណាង​អ្នក​ប្រាជ្ញ​ចិន​និង​បរទេស​ជាង​១​រយ​នាក់​ចូល​រួម​ផង​ដែរ។

    Yang ​YuJun ​បន្ត​ថា​ ភាគី​ចិន​បាន​សំដែង​គោល​ជំហរ​ប្រឆាំង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ចំពោះ​ការ​ដែល​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​គ្រាប់​មីស៊ីល​បាឡេស្ទិក​ THAAD ​នៅ​កូរ៉េ​ខាង​ត្បូង​ យើង​នឹង​បន្ត​តាម​ដាន​និន្នាការ​មាន​ពាក់​ព័ន្ធ​ ហើយ​និង​គិត​គូរ​ចាត់​វិធាន​ការ​ចាំបាច់ ​គាំពារ​សន្តិសុខ​យុទ្ធសាស្រ្ត​ជាតិ​និង​តុល្យភាព​យុទ្ធសាស្រ្ត​តំបន់។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ