ព័ត៌មាន​ពិភពលោក​
2016-08-27 15:10:33  cri  Web Editor:Wang Zhaojun

-          លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយ​លោក​Peter Thomson​ប្រធាន​មហាសន្និបាត​លើក​ទី​៧១​របស់​អង្គការ​សហប្រជាជាតិ​។

-          ចំនួន​ជន​រងគ្រោះ​ក្នុង​គ្រោះ​ដី​រញ្ជួយ​នៅ​តំបន់​ភាគ​កណ្តាល​អ៊ីតាលី​បាន​ឡើង​ដល់​២៨១​នាក់​។

-          រដ្ឋាភិបាល​ហ្វីលីពីន​នឹង​បក្ស​កុម្មុយនិស្ត​ហ្វីលីពីន​បាន​ឈាន​ដល់កិច្ច​ព្រមព្រៀង​ឈប់បាញ់​ដោយ​គ្មាន​ពេល​កំណត់​។

-          តប​តាម​សេចក្តី​អញ្ជើញ​របស់​ភាគី​តួកគី​ ​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​និង​លោក​Erdogan​ប្រធានាធិបតី​តួកគី​​បានពិភាក្សា​​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​សីហា​ ​ភាគី​ទាំង​២​សម្រេច​​ថា​នឹង​បន្ត​រក្សា​ការ​ប្រាស្រ័យទាក់ទង​ជា​លក្ខណៈ​​ឯកជន​លើ​កិច្ច​ការ​ទ្វេភាគី​និង​អន្តរជាតិ​។

-          ក្រុម​ការងារ​ទំនាក់ទំនង​​ត្រីភាគី​ស្តី​ពី​បញ្ហា​អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​២​នៃ​​ការ​ប៉ះទង្គិច​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ឈប់​បាញ់​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​ត​ទៅ។

-          បក្ស​ពលករ​ឃើត​អះអាង​ថា​បាន​បង្ក​រឿង​វាយ​ប្រហារ​ដោយ​ការ​​បំផ្ទុះ​នៅ​ស្នងការដ្ឋាន​ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​​របស់​ប្រទេស​តួកគី​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ