ក្រុម​ការងារ​ទំនាក់ទំនង​ត្រីភាគី​ស្តី​ពី​បញ្ហា​អ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង២​នៃ​ការ​ប៉ះទង្គិច​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ឈប់​បាញ់​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​ត​ទៅ​
2016-08-27 15:08:49  cri  Web Editor:Wang Zhaojun

      នា​ថ្ងៃ​ទី​២៦​ខែ​សីហា​ ក្រុម​ការងារ​ទំនាក់ទំនង​​ត្រីភាគី​ស្តី​ពី​បញ្ហា​អ៊ុយក្រែន​គឺ​អ៊ុយក្រែន​ ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​និង​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​២​​នៃ​​ការ​ប៉ះទង្គិច​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ឈប់​បាញ់​គ្នា​ដោយ​គ្មាន​ពេល​កំណត់​ចាប់​ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃ​ទី​១​ខែ​កញ្ញា​ត​ទៅ​ ​សំដៅ​បងបង្កើត​ជា​​បរិយាកាស​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។

      ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​​ ​លោក​Martin Sajdik​តំណាង​ពិសេស​របស់​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​សារព័ត៌មាន​ជួយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​បញ្ហា​នេះ​។ លោក​គូសបញ្ជាក់​ថា​ ​ការ​អំពាវនាវ​គឺ​ដើម្បី​សម្រេច​ការ​ឈប់​បាញ់​គ្មាន​ដោយ​គ្មាន​ពេល​កំណត់​ ​និង​​ដើម្បី​ធ្វើ​ឲ្យ​ខែ​កញ្ញា​ក្លាយ​ទៅ​ជា​ខែ​មួយ​ដែល​ស្ងៀមស្ងាត់​បំផុត​និង​មាន​សុវត្ថិភាព​បំផុត​ក្នុង​អំឡុង​ពេល​​មួយ​ឆ្នាំនេះ​​។

      លោក​Martin Sajdik​បាន​ឲ្យ​ដឹង​ទៀត​​ថា​ ​ការ​ចរចា​លើក​ក្រោយ​​របស់​ក្រុម​ការងារ​ទំនាក់ទំនង​ត្រីភាគី​ស្តី​ពី​បញ្ហា​អ៊ុយក្រែន​នឹង​បើក​ធ្វើ​នៅ​ក្រុង​Minsk​​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ខាង​មុខ​នេះ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ