ចំនួន​ជន​រងគ្រោះ​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​​នៅ​តំបន់​ភាគ​កណ្តាល​អ៊ីតាលី​ឡើង​ដល់​២៨១​នាក់​
2016-08-27 15:05:15  cri  Web Editor:Wang Zhaojun

      គិត​មក​ទល់​​យប់​ថ្ងៃ​ទី​២៦​ខែ​សីហា​តាម​ម៉ោង​តំបន់​ ​​ចំនួន​ជន​រងគ្រោះ​ស្លាប់​ក្នុង​គ្រោះ​​រញ្ជួយ​ដី​​នៅ​ភាគ​កណ្តាល​អ៊ីតាលី​បាន​ឡើង​ដល់​២៨១​នាក់​។

      នាយកដ្ឋាន​កិច្ច​ការ​ពារ​ពលរដ្ឋ​ស៊ីវិល​អ៊ីតាលី​បាន​បង្ហាញ​ថា​ ​នៅ​ឃុំ​Amatrice​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​គ្រោះ​រញ្ជួយ​ដី​លើក​នេះ​ ​នៅ​មាន​មនុស្ស​ចំនួន​១៥​កំពុង​បាត់​ខ្លួន​។ ​ទោះបី​ជា​ជិត​ដល់​ពេល​កំណត់​ប្រើសរ​​បំផុត​នៃ​រយៈពេល​៧២​ម៉ោង​សម្រាប់​ការ​ជួយ​សង្រ្គោះ​ក្នុង​គ្រោះ​រញ្ជួយ​ដី​​ក្តី​ ​ក៏​ការងារ​ជួយ​សង្រ្គោះ​នៅ​តែ​កំពុង​ដំណើរ​យ៉ាង​មមាញឹក​​ដដែល​។

      នា​ថ្ងៃដដែល​នោះ​ ​នាយករដ្ឋមន្រ្តី​អ៊ីតាលី​បាន​ប្រកាស​យក​​ថ្ងៃ​ទី​២៧​ខែ​សីហា​ជា​ថ្ងៃ​​កាន់​ទុក្ខ​ទូទាំង​ប្រទេស​ ​នៅ​តាម​ទី​កន្លែង​សាធារណៈ​បាន​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់​កណ្តាល​ដង​។​ ​លោក​ថ្លែង​ថា​នឹង​សកម្ម​រៀបចំ​ចាត់ចែង​ការងារ​កសាង​តំបន់​រងគ្រោះ​ឡើង​វិញ​ ​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​និង​ឃុំ​ដែល​ត្រូវ​កសាង​ឡើង​វិញ​នោះ​មាន​សុវត្ថិភាព​ផង​និង​រក្សា​ទុក​នូវ​ប្រពៃណី​ដើម​​ផង​។

     ​គួរ​បញ្ជាក់​ថា​ ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤​ខែ​សីហា​ ​នៅ​ខេត្ត​​Lazio​ជា​តំបន់​ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី​បាន​​កើត​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​​៦,០​រិច្ឆទ័រ​ ​បន្ទាប់​មក​​តំបន់​នៅ​ក្បែរ​នោះ​ក៏​កើត​មាន​គ្រោះ​​រញ្ជួយ​ដី​​កម្រិត​៥,៤​រិច្ឆទ័រ​ផង​ដែរ​។ ​ក្រៅ​ពី​នេះ​ ​ក្រុង​រ៉ូម​និង​ក្រុង​Naples​ជា​ដើម​ក៏​សុទ្ធ​តែ​មាន​កើត​គ្រោះ​រញ្ជួយ​ដី​ដែរ​។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ