បក្ស​ពលករ​Kurdistan អះអាងថា ​​ខ្លួន​ជាអ្នក​​បង្ក​រឿង​វាយ​ប្រហារ​ដោយការ​​បំផ្ទុះនៅ​ស្នងការដ្ឋាន​​នគរបាលដែល​ស្ថិត​នៅ​​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួកគី
2016-08-27 16:01:35  cri  Web Editor:Zhai Qianqian

​​​ ​​    ​ថ្ងៃ​ទី ២៦ខែសីហា បក្សពលករ​Kurdistan បាន​ឆ្លង​តាម​រយៈ​វេបសាយ​របស់​ខ្លួន​អះអាង​ថា ​​ខ្លួន​ជា​អ្នក​​បង្ក​រឿង​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះនៅ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​Sirnak និង​បាន​បណ្តាល​ឲ្យ​​​ប៉ូលិស​ចំនួន​ ១១ នាក់ស្លាប់​ក្នុង​​ថ្ងៃ​ដដែលនោះ​ ។ 

    ក្នុង​សេចក្តី​ថ្លែងការណ៍​ បក្ស​ពលករ​Kurdistan នៅ​បានអះអាង​ទៀត​ថា ពេល​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ក្បួន​រថយន្ត​​ប៉ូលិស​មួយ​នៅ​ខេត្ត​Artvin​ ប្រទេស​តួកគី​​នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា បក្សពលករ​​Kurdistan ​មិន​ដឹង​ថា​ លោក​Kemal Kilicdaroglu ​ថ្នាក់​ដឹក​នាំនៃ​​បក្ស​ប្រជាជន​សាធារណរដ្ឋ​ក៏​​នៅ​ក្នុង​ក្បួន​រថយន្ត​​នោះទេ​ ពោលគឺ​គ្មាន​បំណង​​វាយ​ប្រហារ​ទៅ​លើ​លោក​ Kilicdaroglu​​ នោះ​ឡើយ​ ។ បក្ស​ពលករ​​Kurdistan ​ក៏​​បាន​ទាមទារ​​ឲ្យ​ដោះ​លែង​លោក​Abdullah Ocalan​ ជា​ថ្នាក់​ដឹក​នាំ​ខ្លួន​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ផង​ដែរ​​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ