នាយករដ្ឋមន្រ្តីចិន​​ជួប​ពិភាក្សា​ជា​មួយ​និងប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧១
2016-08-27 15:59:53  cri  Web Editor:Zhai Qianqian

រសៀល​ថ្ងៃ​ទី ២៦ ខែ​សីហា​ លោក​Li Keqiangនាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​និង​លោក​Peter Thomsen ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧១ នៅទីស្តីការ​​ចុងណានហៃ​នា​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ។

លោក​Li Keqiang បាន​​​បង្ហាញ​ថា ឆ្នាំនេះ​ជា​ខួប​ទី ៤៥ ដែល​ប្រទេស​ចិន​មាន​អាសនៈ​ស្រប​ច្បាប់ឡើង​វិញ​​​ក្នុង​អង្គការ​សហប្រជាជាតិ​ ។ ក្នុង​រយៈ​ពេល ៤៥ ឆ្នាំ​កន្លង​​មក​ ប្រទេស​ចិន​បាន​ខិត​ខំ​គាំពារជាប់​រហូត​នូវ​​ប្រព័ន្ធ​អន្តរជាតិ​ដែល​មាន​អង្គការ​សហប្រជាជាតិ​ជា​ស្នូល​​ ការពារកម្មវត្ថុ​និង​​​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ ។ ​​ស្ថិត​ក្រោមស្ថានការណ៍​​ថ្មី ប្រទេស​ចិន​នឹង​បន្ត​​គាំពារ​កិត្យានុភាព​របស់​អង្គការ​សហប្រជាជាតិ​ជាដរាប​ គាំទ្រ​ដល់​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ រួម​សហការ​ជា​មួយ​នឹង​បណ្តា​ប្រទេស​ដើម្បី​ទប់​ទល់​នឹង​ការ​សាកល្បង​ បង្កើន​និង​កែ​លម្អ​ការអភិបាល​កិច្ច​នៃ​ពិភពលោក​ទាំង​មូល​ ជំរុញ​ការ​អនុវត្ត​របៀបវារៈ​នៃ​ការ​​អភិវឌ្ឍ​ជា​និរន្តរភាព​ឆ្នាំ ២០៣០​ ដើម្បី​សម្រេច​បាន​ការ​ឈ្នះ​-​ឈ្នះ​​និង​ចែក​រំលែក​គ្នា​នៅ​​ទូទាំង​ពិភពលោក​ ។

ជា​ការ​ឆ្លើយ​តប​​ លោក​Thomsenបាន​ថ្លែង​ថា ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​សំខាន់​លើ​ពិភពលោក​ និង​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​សន្តិភាព​អន្តរជាតិ​និ​ងបុព្វហេតុ​​នៃ​ការ​​អភិវឌ្ឍ​ជា​និរន្តរភាព​ ។ អង្គការសហប្រជាជាតិ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ភាគី​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​​ជាប់​រហូត​មក និង​រំពឹង​​ថា ទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិការ​​ជា​មួយ​និង​ប្រទេស​ចិនអាច​បោះ​ជំហានទៅ​កាន់​​កម្រិត​ខ្ពស់ថែម​ទៀត​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ