ប្រទេស​រុស្ស៊ី​អំពាវនាវ​ប្រទេស​មាន​ពាក់​ព័ន្ធ​កុំ​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​​ឧបទ្វីប​កូរ៉េ​មាន​ភាព​​កាន់​តែ​ផុយស្រួយ
2016-08-26 15:58:10  cri  Web Editor:Zhai Qianqian

      បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​កំណត់​​​ជាក់​លាក់​នូវ​ការ​ធ្វើ​សកម្មភាព​បាញ់​មីស៊ីល​ម្តង​ទៀត​ថ្ងៃ​ទី ២៥ ខែ​សីហា ​ លោកស្រីMaria Zakharova ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​អំពាវនាវ​ប្រទេស​មាន​ពាក់​ព័ន្ធ​ឲ្យ​​រក្សា​ការ​អត់​ធ្មត់​ កុំ​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​មាន​ភាព​កាន់​តែផុយស្រួយ​ ។  លោកស្រី​មានប្រសាសន៍ថា ប្រទេស​រុស្ស៊ី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ដែល​ប្រទេស​ទាំង​ពីរ​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ធ្វើ​សមយុទ្ធ​យោធារួម​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ ហើយ​សម្គាល់​ថា​ សមយុទ្ធ​យោធា​នឹង​ធ្វើឲ្យ​ភាគី​កូរ៉េ​ខាង​ជើង​មាន​ប្រតិកម្ម​អវិជ្ជមាន​ ដែល​ប្រហែល​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ភាព​កាន់​តែ​អាប់​អួ​ថែម​ទៀត​ ។

    លោកស្រី​Zakharova​ ថ្លែង​ថា សេចក្តី​សម្រេច​ចិត្ត​អំពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធប្រឆាំង​មីស៊ីល​​THAADនៅ​កូរ៉េ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក​ជា​កត្តារ​មួយ​ទៀត​ដែល​បណ្តាល​ឲ្យ​ឧបទ្វីប​កូរ៉េ​​មាន​ស្ថានការណ៍​កាន់​តែតានតឹង​ ។ ទង្វើ​នេះវា​​ច្បាស់ណាស់​គឺ​​ហួស​ពី​ក្រប​ខ័ណ្ឌ​នៃ​ការ​ទប់​ទល់​នឹង​​ការ​គំរាមកំហែង​ខាង​នុយគ្លេអ៊ែរ​និង​​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ ។ សហរដ្ឋ​អាមេរិក​​​ពន្លឿន​ការ​ដាក់​ពង្រាយ​ប្រព័ន្ធប្រឆាំង​​មីស៊ីល​ទូទាំង​ពិភពលោក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ប្រាកដ​ជា​បំផ្លាញ​ដល់​​តុល្យភាព​ជា​យុទ្ធសាស្រ្ត​ដែល​មានស្រាប់​នោះ​ ហើយ​និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​​ឧបទ្វីប​កូរ៉េ​និង​ក្នុង​តំបន់​កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត  ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ