ក្រសួង​ការ​បរទេស​ចិន​ ៖ ភាគី​ចិន​រីក​រាយ​​ផ្តល់​ជំនួយ​ចាំបាច់​ចំពោះ​ភាគី​មីយ៉ាន់ម៉ា​ទៅ​តាម​ស្ថានភាព​រង​គ្រោះនៃ​ការ​​រញ្ជួយ​ដី
2016-08-26 15:56:54  cri  Web Editor:Zhai Qianqian

 ថ្ងៃ​ទី ២៥ ខែ​សីហា លោក​Lu Kang អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា​ ប្រទេស​មីយ៉ាន់ម៉ា​ជា​ប្រទេស​ជិត​ខាង​ដ៏​មេត្រីភាព​របស់​ប្រទេស​ចិន​ ភាគី​ចិន​សូម​សម្តែង​ការអាណិតអាសូ​រ​និង​ការ​សួរ​សុខទុក្ខ​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​ប្រជាពលរដ្ឋ​រង​គ្រោះនិង​​រង​ការ​ខូច​ខាត​ខាង​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ ហើយ​​​រីករាយ​ក្នុង​ការ​ផ្តល់​ជំនួយ​​ចាំបាច់​ចំពោះ​ភាគី​មីយ៉ាន់ម៉ា​ទៅ​តាម​​ស្ថានភាព​រង​គ្រោះ​និង​តម្រូវ​ការ​របស់​ភាគី​មីយ៉ាន់ម៉ា​ ។

ថ្ងៃ​ទី ២៥ ខែ​សីហា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បញ្ជាក់ថា​ គិត​រហូត​ដល់​ថ្ងៃ​ត្រង់​ក្នុង​​ថ្ងៃ​ដដែល​ គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៨ រិច្ឆទ័រ​ដែល​កើតឡើង​​នៅ​តំបន់ភាគ​​កណ្តាលរបស់​​មីយ៉ាន់ម៉ាកាលពី​​ថ្ងៃទី ២៤ ខែ​សីហា​បាន​បណ្តាល​ឲ្យ​មនុស្ស ៣ នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​ ២ នាក់​ទៀត​រង​របួស​ ព្រម​និង​មាន​ប្រាសាទបុរាណ​​រាប់​រយ​រង​ការ​ខូច​ខាត​​ ។  លោក​U Zaw Htayអ្នក​នាំពាក្យ​ទីស្តីការ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា​ ថ្ងៃ​ដដែល​ លោក​U Htin Kyaw ប្រធានាធិបតី​មីយ៉ាន់ម៉ា​បាន​ដឹក​នាំ​រដ្ឋមន្រ្តី​ប៉ុន្មាន​រូប​អញ្ជើញ​ទៅ​ដល់​ខេត្តម៉ាន់ដេឡេ ដើម្បី​​ធ្វើ​ការ​ត្រួត​ពិនិត្យ​អំពី​ស្ថានភាព​រង​គ្រោះ​និង​កិច្ច​ការ​ជួយ​សង្រ្គោះ​ក្នុង​តំបន់នោះ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ