អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​សំនួរ​របស់​អ្នក​សារ​ព័ត៌មាន​ស្តី​ពី​លោក​វ៉ាង​យី​រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ជប៉ុន​​និង​កូរ៉េខាងត្បូង
2016-08-19 14:42:05  cri  Web Editor:Zhang Shixin

      ​ថ្ងៃទី៨​ខែសីហា​ ​លោក​Lu Kang​អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំនួររបស់អ្នកសារព័ត៌មានស្តីពី​លោក​វ៉ាង​យី​រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​ទៅ​ប្រទេស​ជប៉ុន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង ​​ 

      ​មានអ្នកសារព័ត៌មានសួរថា​ ​លោក​រដ្ឋមន្ត្រី​ការបរទេស​វ៉ាង​យី​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​នា​ពេល​ជិត​ៗ​នេះ​ ។​ ​តើ​នេះ​គឺ​ជា​ដំណើរទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​លើក​ទី​១​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​វ៉ាងយី​បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​មុខ​តំណែង​ដែរ​ឬ​ទេ​?​ ​តើ​លោក​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិ​ជា​មួយ​ភាគី​ជប៉ុន​ស្តី​ពី​ការ​កែលំអ​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ដែរ​ឬ​ទេ​?

      ​​លោក​Lu Kang​បានថ្លែងថា​ ​ឆ្នាំ​នេះ​ប្រទេស​ជប៉ុន​ដល់​វេន​ទទួល​បន្ទុក​ជា​ប្រទេស​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ជប៉ុន​និងកូរ៉េខាង​ត្បូង​ ​តាម​ទម្លាប់​ ​ភាគី​ទាំង​៣​នឹង​រៀបចំ​ធ្វើ​កិច្ច​ប្រជុំ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅ​ប្រទេស​ជប៉ុន​ ។​ ​ពេល​ថ្មី​ៗ​នេះ​ ​ភាគី​ជប៉ុន​បាន​លើក​ឡើង​ជា​ច្រើន​ដង​ថា​ ​សង្ឃឹម​ថា​អាច​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ចិន​និង​កូរ៉េខាងត្បូង​ទៅ​កាន់​ប្រទេស​ជប៉ុន​ដើម្បី​​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​លើក​ទី​៨​ជា​មួយ​គ្នា​ ​ធ្វើ​ការ​ពិគ្រោះពិភាក្សា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ភាគី​ទាំង​៣​ ​។​ ​បច្ចុប្បន្ន​ត្រី​ភាគី​កំពុង​ធ្វើ​ការ​ពិគ្រោះពិភាក្សា​អំពី​ពេលវេលា​ជាក់លាក់​សម្រាប់​រៀបចំ​ធ្វើ​កិច្ច​ប្រជុំ​ ។​ ​នេះ​ជា​កិច្ច​ប្រជុំ​ពហុភាគី​ប្រចាំ​ឆ្នាំ​មួយ​លើក​ ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី​នោះ​ឡើយ​ 

      ​​លោក​Lu Kang​បានថ្លែងទៀតថា​ ​ចំពោះ​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ ​គោលជំហរ​របស់​ភាគី​ចិន​គឺ​ច្បាស់​លាស់​និង​មិន​ផ្លាស់​ប្តូរ​ឡើយ​ ។​ ​យើង​ដាស់តឿន​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ភាគី​ជប៉ុន​គោរព​តាម​ស្មារតី​នៃ​ឯកសារ​នយោបាយ​ទាំង​៤​ព្រម​និង​មតិឯកភាព​នៃ​គោលការណ៍​ចំនួន​៤​រវាង​ចិន​និង​ជប៉ុន​ ​អនុវត្ត​គោលនយោបាយ​វិជ្ជមាន​ចំពោះ​ប្រទេស​ចិន​​ ​ដោះស្រាយ​បញ្ហា​ដែល​រសើប​និង​ធំ​ឲ្យ​បាន​សមរម្យ​ ​ធ្វើ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​កែលំអ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពី​ដោយ​សកម្មភាព​ជាក់​ស្តែង​​ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ