សន្និសីទ​ផ្លាស់ប្តូរ​មតិគ្នា​នៃ​ប្រព័ន្ធសារព័ត៌មាន​អំពី​ប្រទេសចិន​និង​ប្រទេសអាស៊ាន​បង្កើត​ទំនាក់ទំនង​ដៃគូ​សន្ទនា​គំរប់ ២៥ ឆ្នាំ
2016-08-19 14:59:59  cri  Web Editor:Xu Xiaoxia
    ថ្ងៃ​ទី ១៨ ខែសីហា សន្និសីទ​ផ្លាស់ប្តូរ​មតិគ្នា​នៃ​ប្រព័ន្ធសារព័ត៌មាន​អំពី​ប្រទេសចិន​និង​ប្រទេសអាស៊ាន​បង្កើត​ទំនាក់ទំនង​ដៃគូ​សន្ទនា​គំរប់ ២៥ ឆ្នាំ​ដែលកោះធ្វើ​ដោយ​ក្រុមប្រឹក្សាភិបាល​កិច្ចការ​ពាណិជ្ជកម្ម​ចិន​និង​អាស៊ាន​បាន​បើកធ្វើ​នៅក្រុង​ប៉េកាំង លោក​Xu Ningning ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​បាន​ធ្វើជា​អធិបតី​ក្នុង​សន្និសីទ ហើយបាន​ពន្យល់ពី​ទំនាក់ទំនង​រវាង​ចិននិងអាស៊ាន​ក្នុងរយៈពេល ២៥ ឆ្នាំ​កន្លងទៅ ដោយ​វិភាគពី​កិច្ចសហប្រតិបត្តិការ​ចិននិងអាស៊ាន​ក្នុង​ការកសាង​ផ្លូវសូត្រ​លើសមុទ្រ​នាពេលបច្ចុប្បន្ន និងថា​តើត្រូវ​ជំរុញ​ឱកាសពាណិជ្ជកម្ម​នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​សហគ្រាស​យកចិត្តទុកដាក់​យ៉ាងដូចម្ត៉េច ហើយបាន​លើកសំណើ​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែកផលិតភាព​រវាង​ភាគីទាំងពីរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ