លោក​WangYi​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​អញ្ជើញ​ចូលរួម​សន្និសីទ​​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាស៊ាន​បូក​ចិន​ ជប៉ុន​និង​កូរ៉េខាងត្បូង
2016-07-27 16:49:55  cri  Web Editor:Liu Yan

    

ថ្ងៃទី២៦ ខែកក្កដា​ ​លោក​WangYi​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាស៊ាន​បូក​ចិន​ ជប៉ុន​និង​កូរ៉េខាងត្បូង​ ហៅកាត់​ ១០បូក៣នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ។

លោក​WangYi​​ថ្លែងថា​ ​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​បូក​ចិន​ ជប៉ុន​និង​កូរ៉េខាង​ត្បូង​បាន​ក្លាយ​ទៅ​ជា​យន្តការ​ដ៏​ចាស់ទុំ​បំផុត​មួយ​សម្រាប់​យន្តការ​សហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​បូព៌ា។​ក្នុង​នាម​ជា​មធ្យោបាយដ៏​​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ី​បូព៌ា ​សន្និសីទ​១០បូក៣​បាន​ផ្តល់​ការ​គាំទ្រ​ដ៏​រឹងមាំ​ដល់​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា ​ហើយ​ដើរ​តួនាទី​សំខាន់​ៗ​សម្រាប់​ប្រទេស​នានា​បង្កើន​ការ​យល់​ដឹង​ពីគ្នា​ ​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ក៏​ដូចជា​ទប​ទល់​នឹង​ការ​សាកល្បង​ផ្សេងៗ​ស្ថិតក្រោម​ស្ថានការណ៍​អន្តរជាតិ​បច្ចុប្បន្ននេះ ​ការ​បន្តរក្សា​និន្នាការ​អភិវឌ្ឍន៍​នៃ​កិច្ចសហប្រតិបត្តិការ​មាន​អត្ថន័យ​សំខាន់​ណាស់។​ភាគី​នានា​ត្រូវ​ប្រកាន់ខ្ជាប់​ការ​ធ្វើ​​សមាហរណកម្ម​ដែល​សមស្រប​ទៅ​នឹង​ស្ថានការណ៍​ជាក់ស្តែង​នៅ​ក្នុង​តំបន់ ប្រកាន់ខ្ជាប់​ការ​គិត​គូរ​ដល់​ភាព​សុខស្រួល​របស់​ភាគី​នានា ​ប្រកាន់ខ្ជាប់​ការ​ធ្វើ​ឲ្យ​ដំណើការ​សមាហរណកម្ម​មាន​អំណោយផល​ដល់​ភាគី​នានា ​ធានាជាក់លាក់​នូវ​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​ឲ្យ​ដើរ​​តាម​ផ្លូវ​ប្រកប​ដោយ​ភាព​បរិសុទ្ធ​ ស្ថិរភាព​និង​មាន​និរន្តរភាព៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ