លោក​Wangyi រដ្ឋមន្ត្រីការបរទេស​ចិន​ជួបពិភាក្សាការងារ​ជាមួយ​លោក​ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា
2016-07-25 17:06:52  cri  Web Editor:Xu Xiaoxia

    

ថ្ងៃ​ទី ២៤ ខែកក្កដា លោក​Wangyi រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ជួបពិភាក្សាការងារ​ជាមួយ​លោក​ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ​ក្រុងវៀងចន្ទន៍​ប្រទេសឡាវ ។

    លោក​Wangyi បាន​ថ្លែងថា ភាគីចិន​សូម​កោតសរសើរ​ខ្ពស់​ចំពោះ​ប្រទេសអាស៊ាន ដូចជា​កម្ពុជា​ជាដើម​ដែលបាន​គាំពារ​យុត្តិធម៌​និង​សច្ចធម៌​លើ​បញ្ហា​សមុទ្រចិនខាងត្បូង ។ ប្រវត្តិសាស្ត្រ​នឹង​បញ្ជាក់ថា គោលជំហរ​របស់​ភាគីកម្ពុជា​គឺ​ត្រឹមត្រូវ ដែល​វា​មិនគ្រាន់តែ​មានអំណោយ​ផល​ដល់​ការគាំពារ​សាមគ្គីភាព​របស់អាស៊ាន និង​គាំពារ​តួនាទី​ដឹកនាំ​របស់​អាស៊ាន​ក្នុង​កិច្ចសហការ​ក្នុងតំបន់​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​មាន​អំណោយផល​ដល់​ការគាំពារ​កិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​អាស៊ាន​ព្រមនិង​ស្ថានការណ៍​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ទៀតផង ។ ភាគីចិន​រីករាយ​រួមសហការ​ជាមួយ​ភាគីកម្ពុជា​និង​ប្រទេសអាស៊ាន អនុវត្ត​សេចក្តីប្រកាស​ប្រតិបត្តិការ​បណ្តាភាគី​សមុទ្រចិនខាងត្បូង​ដោយគ្រប់ជ្រុងជ្រោយ​និង​មានប្រសិទ្ធភាព និង​ដោះស្រាយ​វិវាទ​របស់​សាមីប្រទេស​ពាក់ព័ន្ធ​ដោយសន្តិវិធី​តាមរយៈ​កិច្ចសន្ទនា​និង​ការពិគ្រោះពិភាក្សា ។

    ជា​ការឆ្លើយតប លោក​ប្រាក់សុខុន​បាន​ថ្លែងថា បញ្ហា​សមុទ្រចិនខាងត្បូង​មិនមែនជា​បញ្ហា​រវាង​អាស៊ាន​និង​ចិន​នោះទេ សំណុំរឿង​មជ្ឈត្តកម្ម​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ក្នុងតំបន់ ភាគីនានា​មិនត្រូវ​ធ្វើរឿងអ្វី​ដែល​នាំឲ្យ​ស្ថានការណ៍​មានភាពកាន់តែ​តានតឹង​នោះទេ ហើយគួរតែ​ធ្វើកិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការជាមួយ​ឡើងវិញ ទើប​សមស្របនឹង​ផលប្រយោជន៍​ទូទៅ​និង​យូរអង្វែង​របស់​អាស៊ាន​និង​តំបន់​ទាំងមូល៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ