លោក​Zhao Qizheng​ប្រធាន​វិទ្យាស្ថាន​ព័ត៌មាន​នៃ​សកល​វិទ្យាល័យ​ប្រជាជន​របស់ប្រទេស​ចិន​បាន​រិះគន់​ថា​ការ​កាត់ក្តី​របស់​តុលាការ​មជ្ឈត្តកម្ម​ជា​បណ្តោះ​អាសន្ន​ក៏​ខុស​ច្បាប់​និង​គ្មាន​ប្រសិទ្ធិភាព​
2016-07-18 15:28:48  cri  Web Editor:Wang Zhaojun

     

      សិក្ខាសាលា​វិទ្យាការ​​នៃ​ឃ្លាំង​គំនិត​ជាន់​ខ្ពស់​ស្តី​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ព្រម​និង​ការ​អភិវឌ្ឍ​និងកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​​បាន​បើក​ធ្វើ​នៅ​សិង្ហបុរី​។ ម្ចាស់​រៀបចំ​នៃ​សិក្ខាសាលា​លើក​េនះ​គឺ​មន្ទីរ​ស្រាវជ្រាវ​ជាយ​ដែន​នៃ​បណ្ឌិត​សភា​សង្គម​វិទ្យា​ចិន​។ ​បញ្ញវន្ត​រាប់​សិប​រូប​ដែល​មក​ពី​ប្រទេស​ចិន​ ​សិង្ហបុរី​ ​ថៃ​ កម្ពុជា​ ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​បាន​ចូលរួម​សិក្ខាសាលា​លើក​នេះ ។ ​លោក​Zhao Qizheng ​អតីត​ប្រធាន​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​ប្រធាន​វិទ្យាស្ថាន​ព័ត៌មាន​នៃ​សកល​វិទ្យាល័យ​ប្រជាជន​របស់ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​បានថ្លែង​សុន្ទរកថា​ជា​កម្មវត្ថុ​។

​ ​    ក្នុង​សុន្ទរកថា​ ​លោក​Zhao Qizheng ​បាន​ច្រាន​ចោល​អ្វី​ដែលហៅ​ថា​លទ្ធផល​នៃ​ការ​កាត់ក្តី​ ​ដោយ​សម្គាល់​ថា​ លទ្ធផល​នេះ​គ្មាន​ប្រសិទ្ធិភាព​ឡើយ​។​​លោក​មាន​មន្ទិលសង្ស័យ​ថា​ការ​ធ្វើ​ការ​កាត់ក្តី​ដែល​មិន​អើពើនឹង​ការ​ពិត​ជាក់ស្តែង​បែប​នេះ​​ប្រហែល​ជា​មិន​ត្រឹមតែ​មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​ប៉ុណ្ណោះទេ​ ​គឺ​​មានពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ទៀតផង​​។

     ​លោក​ថ្លែង​ទៀត​ថា​ ​ដើម្បី​រក្សា​ឯករាជ្យភាព​និង​ភាព​យុត្តិធម៌​ ​ប្រាក់ខែ​និង​ប្រាក់​តម្លៃ​របស់​ចៅក្រម​នៃ​តុលាការ​អន្តរជាតិ​សុទ្ធតែ​បង់​ដោយ​​អង្គការ​សហប្រជាជាតិ​ ​ចំណែក​សេវាកម្ម​របស់​អ្នក​កាត់ក្តី​ទាំង​៥​នាក់​នៃ​តុលាការ​មជ្ឈត្តកម្ម​បណ្តោះអាសន្ន​គឺ​មាន​ប្រាក់​រង្វាន់​និង​អាំច​ចំណេញ​ប្រាក់​ដោយ​ប្រាក់​ ដោយ​ប្រាក់​ចំណេញ​គឺ​ប្រាក់​របស់​ហ្វីលីពីន​។ ​លោក​ Zhao Qizheng បាន​រិះគន់​ថា​ការ​កាត់​ក្តី​នៃ​តុលាការ​មជ្ឈត្តកម្ម​បណ្តោះ​អាសន្ន​គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ